• 2019-12-19 02:46:31
  • បាល់ទាត់

ល្អ​មើល! ចាប់​ឆ្នោត Man Utd ប៉ះ Man City វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ League Cup

  • 2019-12-19 02:46:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​ជើង​ឯក​ឆ្នាំ​ចាស់ Manchester City នឹង​ត្រូវ​ជួប​គូប្រជែង​រួម​ទីក្រុង Manchester United ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន League Cup។

សម្រាប់ Leicester City ត្រូវ​ប្រកួត​ជាមួយ Aston Villa។ ចំពោះ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ​ត្រូវ​លេង​ពីរ​ជើង ដែល​ចាប់​ផ្ដើម​ប្រកួត​នៅ​ខែ​មករា​ឆ្នាំ​ក្រោយ។ Man Utd និង Leicester នឹង​ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ជើង​ទី​មួយ។ ក្រុម​លោក Pep Guardiola គ្រោង​ពាន​លំដាប់​ទី​៣​នៅ​អង់គ្លេស​នេះ​២​ឆ្នាំ​ជាប់​គ្នា​រួច​មក​ហើយ។

Man City បាន​ឡើង​មក​កាន់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ ក្រោយ​យក​ឈ្នះ​ក្រុម Oxford United ៣-១ ខណៈ Man Utd ឈ្នះ  Colchester United ៣-០។ ចំពោះ Leicester យក​ឈ្នះ Everton ៤-២ ដោយ​បាល់​ប៉េណាល់ទី ស្របពេល Aston ឈ្នះ Liverpool ៥-០៕ ​​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់