- 2019-12-06 13:05:13
- បាល់ទាត់
Solskjaer ទម្លាយថា កីឡាករ Man Utd មួយរូបលេងនៅអ៊ីតាលី នឹងត្រលប់មកអង់គ្លេសវិញ
- 2019-12-06 13:05:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Solskjaer ទម្លាយថា កីឡាករ Man Utd មួយរូបលេងនៅអ៊ីតាលី នឹងត្រលប់មកអង់គ្លេសវិញ
ចន្លោះមិនឃើញ
លោក Ole Gunnar Solskjaer អ្នកចាត់ការក្លឹប Manchester United បាននិយាយក្នុងសន្និសីទកាសែតថា ខ្សែការពារអង់គ្លេស Chris Smalling ដែលសព្វថ្ងៃលេងនៅក្លឹប AS Roma នៃលីគកំពូលអ៊ីតាលី នឹងត្រលប់មកអង់គ្លេសវិញ។
លោកបានលើកឡើងថា៖ " Smalling ជាកីឡាករមួយរូប ដែលអាចលេងនៅ Manchester United ដោយទៀងទាត់ ហើយយើងនឹងគិតគូរចំពោះរឿងនេះ។ ខ្ញុំសប្បាយចិត្តណាស់ ព្រោះយើងបានឃើញពីសមត្ថភាពរបស់កីឡាកររបស់យើង " ។
នៅពេលសួរពីអនាគតរបស់ Smalling លោក Solskjaer បានឆ្លើយប្រាប់ថា៖ " ប្រាកដណាស់! យើងរំពឹងថា គេនឹងមកវិញ " ។
Smalling បានលេងបាន ១១ប្រកួត និងរកបាន ២គ្រាប់ ក្នុងគ្រប់កម្មវិធីរបស់ Roma ក្នុងរដូវកាលនេះ ខណៈរដូវកាល ២០១៨/១៩ គេមិនបានលេងសូម្បីតែមួយប្រកួតនៅ Manchester United៕