- 2019-12-06 03:35:46
- បាល់ទាត់
ចប់! សៀង ចន្ធា ទំនងមិនអាចលេងទល់វៀតណាមបានទេ ព្រោះ....
- 2019-12-06 03:35:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចប់! សៀង ចន្ធា ទំនងមិនអាចលេងទល់វៀតណាមបានទេ ព្រោះ....
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ សៀង ចន្ធា ទំនងជាមិនអាចលេងទល់ក្រុមវៀតណាមបានទេ ដោយសារតែទទួលបានកាតលឿង២ក្នុងពូលរួចទៅហើយ។
ក្រុម U22 កម្ពុជា នឹងត្រូវលេងទល់ក្រុមវៀតណាមនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រស្អែកនេះ ដើម្បីប្រជែងយកកៅអីដណ្ដើមយកមេដាយមាសនៅវគ្គផ្ដាច់ព្រ័ត្រ។ យ៉ាងណាមិញ សម្រាប់កម្ពុជា អាចនឹងខកបំណងបន្តិច ដោយសារតែខ្សែប្រយុទ្ធគ្រាប់ពេជ្ររបស់កម្ពុជា សៀង ចន្ធា ទទួលបានកាតលឿង២ទៅហើយ។ កាតលឿង២នេះ ល្មមសម្រាប់ឱ្យរូបគេសម្រាកមួយប្រកួត ដែលប្រកួតនោះត្រូវប៉ះជាមួយវៀតណាម ដែលជាអ្នកភូមិជិតគ្នាផង។
យ៉ាងណាមិញ គេមិនទាន់អាចសន្និដ្ឋានបាន១០០%ទេ ដោយរង់ចាំការបញ្ជាក់ច្បាស់ពីខាងសហព័ន្ធបាល់ទាត់កម្ពុជាសិន។ សៀង ចន្ធា នេះជាកុមារពេជ្ររបស់កម្ពុជាពិតៗ ដោយប្រកួតដែលមានរូបគេលេង កម្របរាជ័យណាស់ ហើយទម្រង់ប្រយុទ្ធក៏មុតដូចម្ជុលថែមទៀត ដែលសូម្បីវៀតណាមក៏ខ្លាចរអាផងដែរ៕