• 2019-12-06 03:17:38
  • បាល់ទាត់

កម្ពុជា​ បិទ​ទ្វា​រសំងំ​ហាត់​យក​ពិស តែ​សារព័ត៌មាន​វៀតណាម​នៅ​តែ​ឆ្លៀត​ថត​បាន​១​ប៉ុស្តិ៍​

  • 2019-12-06 03:17:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​គ្រូ Felix Dalmas បាន​ស្នើ​ក្រុម​សន្តិសុខ​នៃ​កីឡដ្ឋាន Rizal Memorial បង្កើន​ការ​ការពារ​សម្រាប់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា បន្ទាប់​​ក្រុម​គោព្រៃ​បញ្ចប់​ការ​ប្រកួត​ចុងក្រោយ​កាល​ពី​ថ្ងៃ​ទី ៤ ខែ ធ្នូ។

រូប​ដែលសារព័ត៌មាន​វៀតណាម​ប្រមាញ់​បាន

​​​ចំពោះ​ព្រឹក​ថ្ងៃ​​ទី​៦​នេះ​វិញ មុន​មួយ​ថ្ងៃ​នៃ​ការ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​​ទល់​នឹង​វៀតណាម U22 កម្ពុជា បាន​បិទ​ទ្វា​ហ្វឹកហាត់ មិន​អនុញ្ញាត​ឲ្យ​អ្នក​កាសែត​ណា​ម្នាក់​ចូល​ថត​ឡើយ សូម្បី​អ្នក​កាសែត​ខ្មែរ។ មូលហេតុ​ដោយ​សារ​តែ​​នេះ​ជា​ការ​ហ្វឹកហាត់​​យុទ្ធសាស្ត្រ​សំខាន់​សម្រាប់​ប្រយុទ្ធ​នឹង​វៀតណាម​ និង​ជា​ការ​ប្រកួត​សំខាន់​សម្រាប់​លោក Flix ដែល​បាន​ឡើង​មក​វគ្គ​​៤​ក្រុម​ចុងក្រោយ​ជា​លើក​ដំបូង។

យ៉ាងណា​ត្បិត​តែ​មាន​ការ​បិទ​ទ្វា​ក្ដី​ តែ​សារព័ត៌មាន​របស់​វៀតណាម​មួយ​នៅ​តែ​​លួច​ប្រមាញ់​បាន​រូប​១​សន្លឹក​នៃ​ការ​ហ្វឹកហាត់​​របស់​កម្ពុជា។ កម្ពុជា​នឹង​ត្រូវ​ជួប​វៀតណាម​នៅ​ថ្ងៃ​ស្អែក​ម៉ោង​៧​:០០​នាទី​យប់៕ ​​​

ប្រភព៖ Zing ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទថ្មី