• 2019-12-05 04:15:00
  • ព័ត៌មាន

ប្លន់​ប៉ះ​ចំ​កីឡា​ការិនី UFC ចោរ​​ម្នាក់​ត្រូវ​វាយ​ជិត​ស្លាប់ ​ហើយសុំ​ប៉ូលិស​ឲ្យ​ចូល​ជួយ

  • 2019-12-05 04:15:00
  • ចំនួនមតិ 5 | ចំនួនចែករំលែក 32

ចន្លោះមិនឃើញ

មេរៀន​ដែល​លោក​ចោរ​នេះ​ទទួល​បាន​នោះ​គឺ មុន​ពេល​ចេញ​ប្លន់​នរណា​ម្នាក់​ត្រូវ​ស៊ើប​ពី​បុគ្គល​នោះ​ឲ្យ​ច្បាស់​បើ​មិន​ចង់​ទ្រោម​ខ្លួន។

ប្រទេស​ប្រេស៊ីល គឺ​ជា​ប្រទេស​ដែល​មិន​ត្រឹម​តែ​ល្បី​ដោយ​សារ ក្បាច់​រាំ​ដ៏​សិចស៊ី​នោះទេ ដោយ​ចោរ​លួច​ដែល​មាន​ដៃ​រហ័ស​ដូច​ផ្លេក​បន្ទោរ​ក៏​ល្បី​មិន​ណយ​ដែរ។ យោងតាម​របាយការណ៍ ប៉ូលិស​ទីក្រុង Rio De Janerio ជា​មធ្យ​ម​គឺ​មាន​ករណី​ឆក់​ប្លន់​ដល់​ ១៥០​ ករណី​បាន​កើត​ឡើង​ទីក្រុង​មួយ​នេះ។ មាន​ន័យ​ថា ការ​ឆក់​ប្លន់​គឺ​កើត​សឹង​តែ​រាល់​ថ្ងៃ​តែ​ម្ដង។

ថ្មី​ៗ​បំផុត ជន​រងគ្រោះ​នៃ​បញ្ហា​នេះ​មួយ​ទៀត​បាន​ធ្លាក់​លើ នារី​មួយ​រូប​ឈ្មោះ Viana វ័យ​២៦​ឆ្នាំ រស់​នៅ​ទីក្រុង Rio De Janeiro។ តាម​នោះ​ដែរ នៅ​ពេល​កំពុង​ហៅតាក់​ស៊ី​ចេញ​ក្រៅ ក៏​មាន​បុរស​ម្នាក់​មក​គៀក​នាង​ហើយ និយាយ​ថា៖ ឆាប់​ឲ្យ​ទូរសព្ទ​របស់​នាង​មក​ខ្ញុំ។

នៅ​ពេល​ឃើញ​នារី រូប​នេះ​មិន​ព្រម​សហការ​នោះ ចោរ​រូប​នេះ​ក៏​ប្រុង​ដក​កាំភ្លើង​ចេញ​មក។ តែ​គួរ​ឲ្យ​សោកស្ដាយ នារី​ដែល​ចោរ​នេះ​ប្លន់​នោះ​គឺ នាង Polyana Viana កីឡាការិនី UFC គីឡូ​ធ្ងន់​ ដែល​សូម្បី​កីឡាករ​គ្នា​ឯង​ក៏​ក្រែង​រអែង​នឹង​នាង​ដែរ។ ភ្លាម​ៗ​នោះ នាង​បាន​បញ្ចេញ​ស្នាដៃ​ប៉ុន្មាន​ក្បាច់​ដែល​ប៊ិះ​ធ្វើ​ឲ្យ​លោក​ចោរ​ខាង​លើ​ដក​ដង្ហើម​មិន​ទាន់​គ្នា។

នារី​រូប​នេះ​បាន​ឲ្យ​ដឹង​ថា៖ នៅ​ពេល​ខ្ញុំ​វាយ​គេ​រួច គេ​បាន​សុំ​អ្នក​ដើរ​តាម​ផ្លូវ​ឲ្យ​ជួយ ហើយ​ស្រែក​ហៅ​ប៉ូលិស​មក​អន្តរាគមន៍។ មុន​ពេល​ឈាន​ជើង​ចូល​នៅ​ក្នុង​គុក ចោរហេងស៊យ​ខាង​លើ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ព្យាបាល​សិន ដ្បិត​របួស​ធ្ងន់​គ្រាន់​បើ​ដែរ៕

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel

មតិយោបល់