• 2019-12-05 03:17:52
  • ព័ត៌មាន

ស្ងាត់ៗ! ថៃ​និង​ហ្វីលីពីន យក​បាន​មេដាយ​មាស​ម្នាក់​១​គ្រឿង​ពី​វិញ្ញាសា​គុន​គ្រូ

  • 2019-12-05 03:17:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ថៃ​និង​ម្ចាស់​ផ្ទះ​ហ្វីលីពីន​បាន​កើន​មេដាយ​មាស​ម្នាក់​១​គ្រឿង​ទៀត​​តាមរយៈប្រភេទ​កីឡាករ​មួយ​វិញ្ញាសា​គុន​គ្រូ (WaiKru) កាល​ពី​ម្សិលមិញ។

សម្រាប់ ​WaiKru នេះ​គេ​ចែក​ជា​២​វិញ្ញាសា​គឺ​ផ្នែក​បុរស​និង​ស្ត្រី ដោយ​សម្ដែង​២​នាក់​។ មេដាយ​មាស​ផ្នែក​បុរស​​​បាន​ទៅ​ម្ចាស់​ផ្ទះ​ហ្វីលីពីន​កីឡាករ Jaerome Calica និងJoemar Gallaza ទទួល​បាន​៩,៩៥​ពិន្ទុ យក​ឈ្នះ​​ម៉ាឡេស៊ី (មេដាយ​ប្រាក់) ឥណ្ឌូណេស៊ី (មេដាយ​សំរឹទ្ធិ​) និង​វៀតណាម (មេដាយ​សំរឹទ្ធិ​)។

ចំណែក​ផ្នែក​នារី​វិញ​ មេដាយ​មាសបាន​ទៅ​ខាង​ថៃ សម្ដែង​ដោយ​កីឡា​ការិនី Thanawan Thongdum និង Ruchira Wongshiwo។ មេដាយ​ប្រាក់​បាន​​ទៅ​ហ្វីលីពីន និង​មេដាយ​សំរឹទ្ធិ​ធ្លាក់​ទៅ​លើ​ឥណ្ឌូណេស៊ី​និង​វៀតណាម។ ចំពោះ​វិញ្ញាសា​គុន​គ្រូ​នេះ​កម្ពុជា​មិន​បាន​បញ្ជូន​អត្តពលិក​ទៅ​ទេ៕ ​

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់