• 2019-12-02 15:02:27
  • បាល់ទាត់

នេះ​ជា​មូលហេតុ ​កម្ពុជា ​មិន​ដាក់ សៀង ចន្ធា ​ចូល​លេង​នៅ​ប្រកួត​នេះ​

  • 2019-12-02 15:02:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​មីយ៉ាន់ម៉ា ២-១ ​ក្នុង​ការ​ប្រកួត​ស៊ីហ្គេម​ឆ្នាំ​២០១៩​នៅ​ប្រទេស​ហ្វីលីពីន។

​ក្នុង​ការ​ប្រកួត​នេះ ​មាន​អ្នក​គាំទ្រ​ជា​ច្រើន​មិន​អស់​ចិត្ត ថា​ហេតុ​អ្វី​បាន​ជា​គ្រូ​បង្វឹក Felix ​មិន​ដាក់ សៀង ចន្ធា ​ឱ្យ​បាន​ចូល​លេង​ផង​សម្រាប់​ការ​ប្រកួត​នេះ។ ​ចម្លើយ​ងាយ​យល់​ពី​លោក Felix ​គឺ​លោក​មើល​ឃើញ​ថា ចន្ធា ​មាន​ការ​នឿយ​ហត់​បន្តិច ស្របពេលនេះជាបច្ចេកទេសលេងរបស់ក្រុមផងដូច​កាល​ប៉ះជាមួយហ្វីលីពីនដែរ។ ​ដូច្នេះ​ហើយ​លោក​ទុក​ឱ្យ​រូបគេ​សម្រាក ​ខណៈ​ដែល​ប្រកួត​ទល់​ក្រុម​ម៉ាឡេស៊ី ​អាច​នឹង​មាន​វត្តមាន​របស់​គេ​លេង​វិញ​ហើយ។

លោក Felix ​បាន​និយាយ​ថា​ប្រកួត​ទល់​មីយ៉ាន់ម៉ា​នេះ កម្ពុជា​មាន​ឱកាស​ឈ្នះ​ទៅ​ហើយ ប៉ុន្តែ​មិន​អាច​ក្ដោប​បាន​ទៅ​វិញ។ បាល់​ទាត់​គឺ​ដូច្នេះ ​ជួន​កាល​អាច​មាន​សំណាង​និង​ជួន​កាល​សំណាង​មិន​មក​ខាង​កម្ពុជា​នោះ​ទេ៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់