• 2019-11-30 00:45:40
  • បាល់ទាត់

មាន​តែ​កីឡាករ​អង់គ្លេស ៤រូប​ ប៉ុណ្ណោះ​ដែល​រក​គ្រាប់​បាន​នៅ​ដី Barca

  • 2019-11-30 00:45:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​ប្រវត្តិសាស្ត្រ UEFA Champions League មាន​តែ​កីឡាករ​អង់គ្លេស ៤រូប​ប៉ុណ្ណោះ ដែល​រក​គ្រាប់​បាល់​បាន​នៅ​ទឹកដី Camp Nou របស់ Barcelona។ កីឡាករ​ទាំង​ ៤​រូប​នោះ​គឺ៖

Jadon Sacho៖ ខ្សែ​ប្រយុទ្ធ​អង់គ្លេស​រូប​នេះ​ រក​គ្រាប់​បាល់​បាន​ឲ្យ​ Dortmund ក្នុង​ប្រកួត​វគ្គ​ចែក​ពូល​ក្នុង​ឆ្នាំ២០១៩ ប៉ុន្តែ​ចុង​បញ្ចប់​ Barcelona នៅ​តែ​ឈ្នះ​ក្នុង​លទ្ធផល ៣-១។

Frank Lampard៖ ខ្សែ​បម្រើ​អង់គ្លេស​រូប​នេះ រក​គ្រាប់​បាល់​ឲ្យ​ក្លឹប Chelsea ក្នុង​ប្រកួត​វគ្គ​ចែក​ពូល​ឆ្នាំ២០០៦ តែ​លទ្ធផល​ចប់​ប្រកួត​គឺ ២-២។

Steve McManaman៖ ខ្សែ​បម្រើ​ Real Madrid រូប​នេះ រក​គ្រាប់​បាល់​បាន​ក្នុង​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ឆ្នាំ២០០២ ដោយ​ពេល​នោះ Real Madrid យក​ឈ្នះ Barcelona ២-០។

Andy Cole៖ ខ្សែ​ប្រយុទ្ធ​អង់គ្លេស​រូប​នេះ រក​គ្រាប់​បាល់​ឲ្យ Manchester United កាល​ពី​ឆ្នាំ១៩៩៩ ដោយ​កាល​នោះ Manchester United ស្មើ Barcelona ក្នុង​លទ្ធផល ៣-៣៕

ប្រភព៖ 90min ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់