• 2019-11-22 11:00:06
  • បាល់ទាត់

Solskjaer៖ Mourinho ត្រលប់​មក​វិញ អាច​ជា​រឿង​ល្អ​សម្រាប់​ខ្ញុំ

  • 2019-11-22 11:00:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់ការ​ក្លឹប Manchester United លោក Ole Gunnar Solskjaer បាន​និយាយ​ប្រាប់​សន្និសីទ​សារព័ត៌មាន​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ការ​ដែល​លោក Jose Mourinho ត្រលប់​មក​ប្រឡូក​ក្នុង​ពិភព​បាល់ទាត់​វិញ ជា​រឿង​ល្អ​សម្រាប់​ខ្លួន​លោក​ផ្ទាល់។

លោក​បាន​លើកឡើង​ថា៖ " វា​ពិត​ជា​សប្បាយ​ចិត្ត​ណាស់ ដែល​បាន​ Jose ត្រលប់​មក​វិញ។ វា​ជា​រឿង​ល្អ​សម្រាប់​ពួក​អ្នក​ (អ្នក​កាសែត) ហើយ​ប្រហែល​ជា​សម្រាប់​ខ្ញុំ​ផង​ដែរ ដោយ​ពួក​អ្នក​អាច​សរសេរ​ពី​រឿង​ផ្សេង​ច្រើន​ (សំដៅ​លើ​ការ​សរសេរ​អត្ថបទ​ពី​លោក Jose Mourinho) '' ។

លោក​បាន​បន្ត​ថា៖ " យ៉ាង​ណា​មិញ សម្រាប់​ Mauricio វិញ វា​ប្រាកដ​ជា​រឿង​មិន​ល្អ​ទេ ដោយ​សារ​តែ​មាន​មិត្ត​រួម​ការងារ​បាត់បង់​ការងារ​មុន​បុណ្យ​គ្រិស្តម៉ាស​បែប​នេះ។ ខ្ញុំ​មាន​តែ​ជូន​ពរ​ឲ្យ​គាត់​ជួប​តែ​សំណាង​ល្អ​ " ។

គួរ​បញ្ជាក់​ផង​ដែរ​ថា លោក Solskjaer បាន​ជំនួស​តំណែង​ជា​អ្នក​ចាត់ការ​ក្លឹប Manchester Unitedរបស់​លោក Mourinho កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៨។ ជាង​ ១​ឆ្នាំ​ក្រោយ​មក Jose បាន​ត្រលប់​មក​អាជីព​ជា​អ្នក​ចាត់ការ​វិញ ដោយ​មក​ដឹកនាំ​ក្លឹប Tottenham Hotspur៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទពេញនិយម