• 2019-11-09 06:40:02
  • បាល់ទាត់

គ្រូ​ថៃ ​ថា​ចាញ់ ដោយសារ​ខ្មែរ​ធ្វើ​ពុត ​ពេល​នេះ ​លោក ប្រាក់ សុវណ្ណារ៉ា ​តប​វិញ​ខ្លី ​មាន​ន័យ​ជ្រៅ​

  • 2019-11-09 06:40:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​ជំនួយ​របស់​ក្រុម U19 ​ថៃ ​បាន​បញ្ជាក់​ថា​បរាជ័យ​ក្រោម​ថ្វី​ជើង​កម្ពុជា​ម្សិលមិញ ២-១ ​គឺ​ដោយសារ​តែ​អាជ្ញាកណ្ដាល​និង​កីឡាករ​ខ្មែរ ​ធ្វើ​ពុត​ច្រើន​ពេក ទើប​បណ្ដាល​ឱ្យ​ក្រុម​របស់​លោក​បាត់​បង់​ឱកាស។

ជាមួយ​សម្ដី​ឆ្លើយ​បែប​នេះ ​ស្រាប់​តែ​លោក ប្រាក់ សុវណ្ណារ៉ា ​អតីត​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​បោះ​សម្ដី​តែ​១​ឃ្លា​ទេ ប៉ុន្តែ​ក្ដោប​ន័យ​ជ្រៅ ​ខ្លាំង​មែនទែន។ ​លោក ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ថា “លេស​ច្រើន​ម្ល៉េះ”។ ដែល​នេះ ​ចង់​បញ្ជាក់​ថា ​បរាជ័យ​ហើយ​មិន​ព្រម​ទទួល បែរ​ជា​ចូល​ចិត្ត​រក​លេស​ផ្សេង​មក​វិញ។

រំលឹក​ថា​ក្រុម​យុវជន​ថៃ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​កម្ពុជា ​២​ដង​មក​ហើយ ត្រឹម​ប៉ុន្មាន​ខែ​មក​នេះ។ ​ដែល​កត្ដា​នេះ ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ថៃ​ផ្ទាល់ ​មិន​ពេញ​ចិត្ត​ឡើយ ស្រប​ពេល​អ្នក​គាំទ្រ​ខ្មែរ​វិញ ពេញ​ចិត្ត​ស្ដូក​តែ​ម្ដង។ ពួកគេ​បញ្ជាក់​ថា​ឡើង​មិន​ឡើង​មិន​សំខាន់ សំខាន់​បាន​យក​ឈ្នះ​ក្រុម​ខ្លាំង​ដូចជា​ថៃ​នេះ៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់
អត្ថបទពេញនិយម