- 2019-11-08 03:41:33
- បាល់ទាត់
រំលឹកវីដេអូ U18 កម្ពុជា ធ្វើឱ្យថៃ ឈឺចាប់ មុនពេលប៉ះគ្នាម្ដងទៀតល្ងាចនេះ
- 2019-11-08 03:41:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រំលឹកវីដេអូ U18 កម្ពុជា ធ្វើឱ្យថៃ ឈឺចាប់ មុនពេលប៉ះគ្នាម្ដងទៀតល្ងាចនេះ
ចន្លោះមិនឃើញ
នៅល្ងាចម៉ោង៦:៣០នាទីនេះ U19 កម្ពុជា នឹងត្រូវតតាំងជាមួយក្រុម U19 ថៃ ក្នុងវគ្គជម្រុះពានរង្វាន់ AFC U19 Championship ក្នុងពូល G ។
ក្រុមទាំងពីរនេះ អាចនិយាយបានថាទើបតែជួបគ្នាប៉ុន្មានខែនេះទេ នៅប្រទេសវៀតណាម ដោយគ្រានោះកម្ពុជាធ្វើបានល្អឥតខ្ចោះឈ្នះក្រុមថៃ បានក្នុងលទ្ធផល ៤-៣ និងឈ្នះដល់ក្រុមវៀតណាមទៀតឯណោះ។ ចង់ដឹងថានៅពេលនោះ កម្ពុជាលេងល្អកម្រិតណា ទស្សនាវីដេអូខាងក្រោមនេះ៖
ក្រោយពីមើលវីដេអូចប់ សូមរំលឹកបន្តិចថាក្រុម U19 ថៃ លើកនេះបានផ្លាស់ប្ដូរកីឡាករមួយចំនួនចេញ ដាក់ថ្មីចូល។ ខណៈដែលទម្រង់លេងរបស់គេ២ប្រកួតកន្លងមកក៏ល្អដែរ ដោយឈ្នះក្រុមព្រុយណេ ៩-០ និងបន្ដឈ្នះកោះម៉ារីណា ២១-០៕