• 2019-11-07 02:28:35
  • បាល់ទាត់

​អស់​ជម្រើស​ Kyle Walker ឡើង​ចាំ​ទី សំណាង​ជួយ​ Man City ​មិន​ចាញ់

  • 2019-11-07 02:28:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ Kyle Walker បាន​ឡើង​មក​ធ្វើ​អ្នក​ចាំ​ទី ជួយ Manchester City ស្មើ​គ្នា ១-១ ជាមួយ Atalanta ក្នុង​ការ​ប្រកួត Champions League កាល​ពី​យប់​មិញ។

អ្នក​ចាំ​ទី​ដៃ​ទី​មួយ​របស់ Man City កីឡាករ Ederson របួស​ ត្រូវ​ប្ដូរ​ចេញ​ក្នុង​វគ្គ​ទី​ពីរ​ជំនួស​ដោយ Claudio Bravo។ នាទី​៨១ Bravo ទទួល​បាន​កាត​ក្រហម​​ត្រូវ​បណ្ដេញ​ចេញ​ពី​ទីលាន​ ក្រោយ​បង្ក​កំហុស​លើ Josip Ilicic កីឡាករ Atalanta ក្រៅ​ប្រអប់​គ្រោះថ្នាក់។

ដោយ​សារ​តែ​អស់​អ្នក​ចាំ​ទៅ City បាន​សម្រេច​ឲ្យ Kyle Walker ចូល​ធ្វើ​ជា​អ្នក​ចាំ​ទី​តែ​ម្ដង។ ៩​នាទី​ចុងក្រោយ Walker បាន​ជួយ​ទប់​ស្កាត់​មិន​ឲ្យ​ដៃ​គូ​ទាត់​ចូល​បាន​ទេ។ ដូច្នេះ​បញ្ចប់​ការ​ប្រកួត​ក្រុម​ទាំង​ពីរ​ស្មើ​គ្នា ១-១។ ឆ្លង​កាត់​​៤​ប្រកួត​កន្លង​ទៅ Man City ឈរ​លេខ​១​ពូល C មាន​១០​ពិន្ទុ៕ ​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទពេញនិយម