• 2019-11-07 01:39:51
  • បាល់ទាត់

ញាក់សាច់! Rodrygo ​វ័យ​១៨​ឆ្នាំ ​ស៊ុត Hat-trick ​ឱ្យ Real ​បញ្ចប់​វាសនា Galatasaray ​

  • 2019-11-07 01:39:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Rodrygoខ្សែ​ប្រយុទ្ធ​វ័យ​១៨​ឆ្នាំ​របស់​ក្រុម Real Madrid ​រក​បាន​គ្រាប់​បាល់ Hat-trick ​ឱ្យ​ក្រុម Real Madrid ​យក​ឈ្នះ​លើ​ក្រុម Galatasaray ​៦-០។

លេង​នៅ ​Santiago Bernabeu ​កីឡាករ​សញ្ជាតិ​ប្រេស៊ីលRodrygo ​រក​គ្រាប់​បាល់​បាន​នៅ​ត្រឹម​នាទី​៤ ​មុន​ពេល​ថែម​បាន​១​គ្រាប់​ទៀត​នៅ​នាទី​ទី​៧។ ​២​គ្រាប់​នេះ​ត្រឹម​ពេល​ដ៏​ខ្លី​នេះ​ហើយ ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ស្រែក​ Rodrygo Rodrygo ​មិន​ឈប់​នោះ​ទេ ព្រោះ​ស្ញើច​សរសើរ​ចំពោះ​សមត្ថភាព​យុវជន​ដែល​ទើប​នាំ​ចូល​ម្នាក់​នេះ។ ​មិន​ត្រឹម​រក​គ្រាប់​បាល់​បាន​ទេ ​រូបគេ​ថែម​ទាំង​បញ្ជូន​បាល់​ឱ្យ​រាម​ច្បង Benzema ​បាន​១​គ្រាប់​ទៀត​ផង​ដែរ ​មុន​ពេល​ខ្លួន​ថែម​គ្រាប់​បាល់​ទី​៣​បាន​នៅ​នាទី​៩០។

នេះ​ជា​ការ​លេង​ពេញ​៩០​នាទី​តែ​ម្ដង​របស់ Rodrygo ​ក្នុង​ពាន​រង្វាន់ UEFA Champions League ​ហើយ​ក៏​ជា​កីឡាករ​រក​គ្រាប់​បាល់ Hat-trick ​បាន​ទាំង​ក្មេង​ដែរ។ ​បច្ចុប្បន្ន​នេះ Real Madrid ​ឈរ​នៅ​លេខ​២​ក្នុង​តារាង​មាន​៧​ពិន្ទុ ​ស្រប​ពេល PSG ​នៅ​លេខ​១​មាន​១២​ពិន្ទុ​ពេញ៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់