• 2019-11-03 03:43:24
  • បាល់ទាត់

កក្រើក​លីគ​អាល្លឺម៉ង់! Bayern ចាញ់​ទក់​សាច់ ៥-១ តែ Leipzig ឈ្នះ​ធំធេង ៨-០

  • 2019-11-03 03:43:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ខ្លាំង Bayern Munich បាន​បរាជ័យ​យ៉ាង​ដំណំ​ទល់​នឹង Eintracht Frankfurt លទ្ធផល ៥-១ បន្ទាប់​ពី​Jerome Boateng ត្រូវ​បណ្ដេញ​ចេញ​តាំង​តែ​នាទី​ទី​៩។

​​៥​គ្រាប់​របស់ Frankfurt រក​បាន​ដោយ​កីឡាករ Filip Kostic, Djibril Sow, David Abraham, Martin Hinteregger និង Goncalo Paciencia។ ខ្សែ​ប្រយុទ្ធ Robert Lewandowski ជា​អ្នក​រក​គ្រាប់​ឲ្យ Bayern។

រឿង​ដែល​គួរ​ចាប់​អារម្មណ៍​​មួយ​ទៀត​នៅ​សប្ដាហ៍​ទី​១០​នៃ​ Bundesliga ក្រុម RB Leipzig បាន​លត់ Mainz ដល់​ទៅ​ ៨-០។ ខ្សែ​ប្រយុទ្ធ​អាល្លឺម៉ង់ Timo Werner រក​បាន​៣​គ្រាប់​ម្នាក់​ឯង ឡើង​ទៅ​​ឈរ​លេខ​ពីរ​នៃ​អ្នក​ទាត់​បញ្ចូល​ទី​ច្រើន​ជាង​គេ​ក្នុង​លីគ ក្រោម Robert Lewandowski ៥​គ្រាប់។

Borussia Dortmund យក​ឈ្នះ Wolfsburg ៣-០។ បរាជ័យ​របស់ Bayern Munich ធ្វើ​ឲ្យ​ពួក​គេ​​​ធ្លាក់​ទៅ​លេខ​៤ ខណៈ Dortmund ឡើង​លេខ​២ និង RB Leipzig នៅ​លេខ​៣។ ក្រុម Borussia Monchengladbach កំពុង​កាន់​កាប់​កំពូល​តារាង៕ ​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់