• 2019-11-03 02:06:17
  • ព័ត៌មាន

អាស៊ាន និង FIFA ចុះ​ MoU សម្រាប់​ការ​អភិវឌ្ឍ​សង្គម​ តាម​រយៈ​បាល់ទាត់

  • 2019-11-03 02:06:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី២ ខែ​វិច្ឆិកា ឆ្នាំ២០១៩ សហព័ន្ធ​សមាគម​បាល់ទាត់​អន្តរជាតិ (FIFA) និង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ (ASEAN) បាន​សម្រេច​ចុះ​អនុស្សរណៈ​យោគយល់​ ដែល​ជា​ការ​សហប្រតិបត្តិ​ការ​រវាង​ស្ថាប័ន​ទាំង​ ២ ដើម្បី​បង្កើន​តួនាទី​បាល់ទាត់​ចំពោះ​ការ​អភិវឌ្ឍ​សង្គម នៅ​ក្នុង​តំបន់​អាស៊ាន។

នៅ​ចំពោះ​មុខ​ប្រមុខ​រដ្ឋ​អាស៊ាន ឯកឧត្ដម​អគ្គលេខាធិការ​អាស៊ាន Dato Lim Jok Hoi និង​លោក​ Gianni Infantino ប្រធាន​ FIFA បាន​ចុះ​ហត្ថលេខា​នៅ​លើ MoU នេះ នៅ​ក្រៅ​កិច្ច​ប្រជុំ​កំពូលអាស៊ាន​លើក​ទី ៣៥ (Sideline Meeting)។

ក្នុង MoU នេះ​ ផ្ដោត​លើ​តំបន់​សំខាន់​ៗ​ ៤ គឺ៖

  • លើក​កម្ពស់​បូរណភាព​កីឡា

  • កីឡា​សម្រាប់​ការ​អភិវឌ្ឍ

  • បាល់ទាត់ FIFA សម្រាប់​កម្មវិធី​សាលារៀន

  • ការ​អភិវឌ្ឍ​សមត្ថភាព​តាម​បែប​ផែន​អាជីព

ក្រៅ​ពី​នេះ MoU ក៏​បើក​ឱកាស​ឲ្យ​ក្មេងៗ​ប្រឡូក​ក្នុង​បាល់ទាត់​ឲ្យ​បាន​ច្រើន​ជាង​មុន ការ​ពារ​កុមារ​ពី​ការ​កេងប្រវ័ញ្ច​។ លើស​ពី​នេះ​ទៅ​ទៀត​ MoU នេះ ក៏​លើក​កម្ពស់​ការ​យល់​ដឹង​ពី ការ​លេង​តាម​បែប Fair Play ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​សារធាតុ​ញៀន​ (ក្នុង​បាល់ទាត់) ព្រមទាំង​បង្កើន​ការ​ចូលរួម​របស់​ស្ត្រី និង​ជន​ពិការ​ក្នុង​បាល់ទាត់​ផង​ដែរ។

គិត​មក​ទល់​ពេល​នេះ​ FIFA បាន​សហការ​ជាមួយ​នឹង​ស្ថាប័ន​អន្តរជាតិ​មួយ​ចំនួន​ដូចជា G20 ក្រុមប្រឹក្សា​អឺរ៉ុប សហព័ន្ធ​អាហ្វ្រិក (African Union) អង្គភាព​បារាំង​ដើម្បី​ការ​អភិវឌ្ឍ​ ហើយ​និង​អង្គភាព​ជា​ច្រើន​ទៀត​របស់​អង្គការ​សហប្រជាជាតិ​៕

ប្រភពអត្ថបទ និង​រូបភាព៖ គេហទំព័រ​ផ្លូវការ​របស់​អាស៊ាន

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់