• 2019-10-29 01:00:00
  • ព័ត៌មាន

ឈប់​ផឹក​បក​ទៅ​ Gym ធានា​ទទួល​បាន​អត្ថប្រយោជន៍​ទាំង​១០​នេះ

  • 2019-10-29 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ទទួល​ទាន​សុរា​មិន​មាន​ជា​រឿង​ខុស​ឡើយ​ប្រសិន​បើ​អ្នក​​ពិសា​​​ក្នុង​កម្រិត​ត្រឹមត្រូវ។ ប៉ុន្តែ​ប្រសិន​ទទួល​ទាន​រហូត​ដល់​លក្ខណៈ​ញៀន​វា​នឹង​ផ្ដល់​ផល​ប៉ះពាល់​ច្រើន​ដល់​សុខភាព។ ពេលវេលា​មិន​ទាន់​ហួស​ ប្រសិន​បើ​អ្នក​បោះបង់​កែវ​ស្រា ចាប់​យក​ការ​ Gym នោះ​ធានា​នឹង​ទទួល​បាន​អត្ថប្រយោជន៍​១០​ខាង​ក្រោម៖

១. ការ​ Gym អាច​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​សប្បាយ​ចិត្ត​ជាង​មុន។​ ពេល​ដែល​អ្នក​ធ្វើ​លំហាត់​ប្រាណ​ អាច​បង្កើត​អរម៉ូន endorphins ដែល​គេ​ដឹង​ថា វា​អាច​ជួយ​បង្កើត​អារម្មណ៍​វិជ្ជមាន​និង​កាត់​បន្ថយ​អារម្មណ៍​ឈឺចាប់។

២. ជួយ​ឲ្យ​អ្នក​បញ្ចុះ​គីឡូ​​។ ការសិក្សាមួយចំនួនបានបង្ហាញថា ភាពអសកម្មគឺជាកត្តាចំបងក្នុងការឡើងទម្ងន់និងធាត់។ ដូច្នេះ​ប្រសិន​បើ​រាង​កាយ​របស់​អ្នក​ធ្វើ​ចលនា​ នោះ​វា​នឹង​ឡើង​កម្ដៅ​ ហូរ​ញើស អាច​ជួយ​កាត់​បន្ថយ​គីឡូ​បាន។

៣.​ Gym ជួយ​ឲ្យ​សាច់​ដុំ​នឹង​ឆ្អឹង​រឹងមាំ។ សកម្មភាព​រាងកាយ​ដូចជា​ការ​លើក​ទម្ងន់​​អាច​ជួយ​ជំរុញ​ការ​កសាង​សាច់ដុំ​នៅពេលដែលភ្ជាប់ជាមួយនឹងការញ៉ាំប្រូតេអ៊ីនគ្រប់គ្រាន់។

៤. ជួយ​បង្កើន​ថាមពល។ ជា​ការ​ពិត​ពេល​ដែល​អ្នក​ចាប់​ផ្ដើម​ Gym ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​អ្នក​នឹង​មាន​អារម្មណ៍​លើ​ខ្លួន​ឯង​ថា​មាន​ថាមពល​ខ្លាំង​ប្លែក​ខុស​ពី​ធម្មតា។

៥. វាអាចកាត់បន្ថយហានិភ័យនៃជំងឺរ៉ាំរ៉ៃ

៦. ជួយ​ថែរក្សា​សុខភាព​ស្បែក​។ ស្បែក​របស់​អ្នក​អាច​រង​ផល​ប៉ះពាល់​ដោយ​បរិមាណ​ស្ត្រេស​អុកស៊ីតកម្ម​នៅ​ក្នុង​ខ្លួន។ការ​ Gym ទៀងទាត់ អាចបង្កើតផលិតកម្មរាងកាយរបស់អ្នកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម ធម្មជាតិ​ដែល​ជួយ​ការពារ​កោសិកា។

​៧. ជួយ​ដល់​សុខភាព​ខួរ​ក្បាល​និង​ការចងចាំ

៨. ជួយ​ឲ្យ​អ្នក​​គេង​លក់​ស្រួល និង​ការ​សម្រាក

៩. ជួយ​កាត់​បន្ថយ​ការ​ការឈឺចាប់រ៉ាំរ៉ៃ។ ការ​ឈឺ​ចាប់​រ៉ាំរ៉ៃ​អាច​ធ្វើ​ឱ្យ​ចុះ​ខ្សោយ​ប៉ុន្តែ​ការ​ធ្វើ​លំហាត់ ប្រាណ​ពិត​ជា​អាច​ជួយ​កាត់បន្ថយវាបាន។

១០. Gym ជួយ​​ជំរុញ​ដល់​​ចំណង់​និង​សុខភាព​ផ្លូវ​ភេទ៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទពេញនិយម