• 2019-10-23 11:13:23
  • បាល់ទាត់

Mbappe បាន​បំបែក​កំណត់ត្រា​ Messi ក្នុង UCL ក្រោយ​ស៊ុត​ចូល ៣​គ្រាប់​ឲ្យ PSG

  • 2019-10-23 11:13:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​បារាំង Kylian Mbappe បាន​បំបែក​កំណត់ត្រា​របស់​ ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​ Lionel Messi នៅ​ក្នុង​ក្របខ័ណ្ឌ UEFA Champions League ក្រោយ​ជ័យជម្នះ​ ៥-០ របស់ Paris Saint-Germain ទៅ​លើ​ក្លឹប Brugge នៅ​សាធារណរដ្ឋ​ឆេក។

កំណត់ត្រា​នោះ​គឺ កំណត់ត្រា​កីឡាករ​វ័យ​ក្មេង​ជាង​គេ​ ដែល​រក​បាន ១៥​គ្រាប់​ក្នុង​ក្របខ័ណ្ឌ​កំពូល​អឺរ៉ុប។

ក្រោយ​រក​បាន Hat-Trick ក្នុង​ប្រកួត​យប់​ថ្ងៃ​អង្គារ Mbappe រក​បាន ១៥​គ្រាប់ ដោយ​ត្រឹម​តែ​អាយុ ២០​ឆ្នាំ ៣០៦ថ្ងៃ​ ខណៈ​កំណត់ត្រា​ចាស់​របស់ Messi គឺ​រក​បាន​គ្រាប់​ចំនួន​ស្មើ​គ្នា​ ក្នុង​អាយុ ២១ឆ្នាំ ២៨៨ថ្ងៃ។

គិត​មក​ត្រឹម​ពេល​នេះ Mbappe រក​បាន​ ១១០​គ្រាប់​ហើយ​ សរុប​ទាំង​ក្នុង​ក្លឹប​អាជីព និង​ក្នុង​ក្រុម​ជម្រើស​ជាតិ​បារាំង​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់