• 2019-10-15 02:02:20
  • បាល់ទាត់

Ronaldo ​រក​បាន​៧០០​គ្រាប់​ហើយ​ក្នុង​អាជីព​បាល់ទាត់​

  • 2019-10-15 02:02:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​រក​បាន​៧០០​គ្រាប់​ហើយ​ក្នុង​អាជីព​បាល់ទាត់​របស់​ខ្លួន ​ក្រោយ​ពី​រក​បាន​១​គ្រាប់​ទៀត​យប់មិញ ​ក្នុង​ការ​ប្រកួត​ព័រទុយហ្គាល់​ចាញ់​អ៊ុយក្រែន ២-១។

ការ​ប្រកួត​ជម្រុះ​តាម​ពូល​ពាន​រង្វាន់ Euro 2020 ​នៅ​យប់មិញ​នេះ ​ក្រុម​ម្ចាស់​ផ្ទះ​អ៊ុយក្រែន​ធ្វើ​បាន​ល្អ​មែនទែន ​ដោយ​នាំ​មុខ​ក្រុម​ព័រទុយហ្គាល់​បាន​មុន​ដល់​ទៅ​២​គ្រាប់​ឯ​ណោះ។ យ៉ាងណាមិញ ​នៅ​នាទី​៧២ ​អ៊ុយក្រែន​បាន​បង្ក​កំហុស​រហូត​ដល់​បាត់​បង់​កីឡាករ ​ហើយ Ronaldo ​ក៏​ទទួល​បាន​បាល់​ពិន័យ​១១​ម៉ែត្រ​១​គ្រាប់​វិញ​ផង​ដែរ។ ​ត្បិត​សល់​គ្នា​១០​ទល់​១១​មែន ប៉ុន្តែ​អ៊ុយក្រែន ​នៅ​តែ​ធ្វើ​បាន​ល្អ​ដដែល ដោយ​អាច​រក្សា​លទ្ធផល​ឈ្នះ​២-១ ​រហូត​ដល់​ចប់​ការ​ប្រកួត។

១​គ្រាប់​នៅ​យប់មិញ​នេះ គឺ​ជា​គ្រាប់​បាល់​ទី​៧០០​ហើយ​សម្រាប់ Ronaldo ​ក្នុង​អាជីព ​គិត​ទាំង​ក្លឹប​និង​ជម្រើស​ជាតិ៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់