• 2019-10-14 08:12:45
  • បាល់ទាត់

ប្រាកដ​ជា​ភ្ញាក់ផ្អើល​​ ពេល​សរុប​ថ្ងៃ​ Neymar ដេក​ឈឺ​ដោយ​សារ​បួស​ក្នុង​អាជីព

  • 2019-10-14 08:12:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Neymar ត្រូវ​បាន​ប្ដូរ​ចេញ​ដោយ​សារ​របួស​ភ្លៅ​​​ ក្រោយ​លេង​បាន​១២​នាទី​គត់​ក្នុង​ការ​ប្រកួត​មិត្តភាព​រវាង​ប្រេស៊ីល​និង​នីហ្សេរីយ៉ា។ នេះ​គឺ​ជា​លើក​ទី​៣​ហើយ​ដែល​គេ​ទទួល​រង​របួស​ក្នុង​ឆ្នាំ​២០១៩។

២០១៩ អាច​និយាយ​បាន​ថា ជា​ឆ្នាំ​អាក្រក់​បំផុត​សម្រាប់​កីឡាករ​សញ្ជាតិ​ប្រេស៊ីល​​ក្នុង​អាជីព។ កាល​ពី​ខែ​មករា​ឆ្នាំ​នេះ​​គេ​បាន​រង​របួស​ឆ្អឹង​ម្រាម​ជើង​សម្រាក​ព្យាបាល​អស់​៨៥​ថ្ងៃ។ ២​ខែ បន្ទាប់​ពី​ត្រលប់​វិញ​​នៅ​​ខែ​មេសា គេ​ក៏​បាន​របួស​​សរសៃ​កជើង​ម្ដង​ទៀត ពេល​លេង​ទល់​នឹង​កាតារ​ ធ្វើ​ឲ្យ​​ខកខាន​មិន​បាន​ចូលរួម​ព្រឹត្តិការណ៍ Copa America។

ខាង​ក្រោម​នឹង​​បង្ហាញ​ពី​ចំនួន​ថ្ងៃ​​ដែល Neymar សម្រាក​ដោយ​សារ​របួស​​ក្នុង​អាជីព៖

  • ​ថ្ងៃ​ទី ១៦ ខែ មករា ឆ្នាំ ២០១៤៖ របួស​កជើង សម្រាក​៣២​ថ្ងៃ
  • ​ថ្ងៃ​ទី ១៧ ខែ មេសា ឆ្នាំ ២០១៤៖ របួស​ប្រអប់​ជើង សម្រាក​​២៥​ថ្ងៃ
  • ​ថ្ងៃ​ទី ៣ ខែ កក្កដា ឆ្នាំ ២០១៤៖ របួស​ឆ្អឹង​ខ្នង សម្រាក​៣១​ថ្ងៃ
  • ​ថ្ងៃ​ទី ១ ខែ សីហា ឆ្នាំ ២០១៤៖ របួស​កជើង សម្រាក​៧​ថ្ងៃ
  • ​ថ្ងៃ​ទី ៧ ខែ ធ្នូ ឆ្នាំ ២០១៥៖ របួស​សាច់​ដុំ​ភ្លៅ សម្រាក​៧​ថ្ងៃ
  • ​ថ្ងៃ​ទី ១០ ខែ ធ្នូ ឆ្នាំ ២០១៥៖ បួស​សាច់​ដុំ​ភ្លៅ សម្រាក​១១​ថ្ងៃ
  • ​ថ្ងៃ​ទី ២១ ខែ មករា ឆ្នាំ ២០១៦៖ របួស​សាច់​ដុំ​ភ្លៅ សម្រាក​៧​ថ្ងៃ
  • ​ថ្ងៃ​ទី ៥ ខែ ធ្នូ ឆ្នាំ ២០១៦៖ របួស​សាច់​ដុំ​ភ្លៅ សម្រាក​៧​ថ្ងៃ
  • ​ថ្ងៃ​ទី ៩ ខែ មីនា ឆ្នាំ ២០១៧៖ របួស​សាច់​ដុំ​ជើង សម្រាក​៧​ថ្ងៃ
  • ​ថ្ងៃ​ទី ២១ ខែ កញ្ញា ឆ្នាំ ២០១៧៖ បញ្ហា​រាងកាយ សម្រាក​៤​ថ្ងៃ
  • ​ថ្ងៃ​ទី ២ ខែ វិច្ឆិកា ឆ្នាំ ២០១៧៖ បញ្ហា​រាងកាយ សម្រាក​១១ថ្ងៃ
  • ​ថ្ងៃ​ទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០១៨៖ បាក់​ឆ្អឹង​ម្រាម​ជើង សម្រាក​៩០​ថ្ងៃ
  • ​ថ្ងៃ​ទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០១៨៖ របួស​ភ្លៅ សម្រាក​២៥​ថ្ងៃ
  • ​ថ្ងៃ​ទី ២៤ ខែ មករា ឆ្នាំ ២០១៩៖ របួស​ប្រអប់​ជើង សម្រាក​៨៥​ថ្ងៃ
  • ​ថ្ងៃ​ទី ៧ ខែ មិថុនា ឆ្នាំ ២០១៩៖ រហែក​សរសៃពួរ​កជើង សម្រាក​៩០​ថ្ងៃ​
  • ​ថ្ងៃ​ទី ១៣ ខែ តុលា ឆ្នាំ ២០១៩៖ មិន​ទាន់​ដឹង​ថ្ងៃ

សរុប​​បញ្ចូល​គ្នា​នៃ​ថ្ងៃ​ Neymar សម្រាក​របួស​គឺ ៤៤០​ថ្ងៃ​៕

​​

ប្រភព៖ Marca ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់