• 2019-10-14 05:12:09
  • បាល់ទាត់

មូល​ហេតុ​នេះ អាជ្ញាកណ្ដាល​ជប៉ុន ​មិន​អាច​មក​កាត់​ក្ដី​ជំនួប​កម្ពុជា អ៊ីរ៉ាក់​បាន​ទេ​

  • 2019-10-14 05:12:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាកណ្ដាល​ជនជាតិ​ជប៉ុន ​ដែល​ត្រូវ​មក​កាត់​ក្ដី​ជំនួប​កម្ពុជា ​និង​អ៊ីរ៉ាក់ ​ត្រូវ​បាន​ផ្លាស់​ប្ដូរ​ហើយ ព្រោះ​លោក​មិន​អាច​មក​បាន ដោយសារ​ព្យុះ​នៅ​ជប៉ុន​ខ្លាំង​ពេក​។

បើ​តាម​មន្ត្រី​របស់​សហព័ន្ធ​បាល់ទាត់​កម្ពុជា​បាន​បញ្ជាក់​ថា ​កម្ពុជា ​ប៉ះ​ក្រុម​អ៊ីរ៉ាក់​ស្អែក​នេះ ​គឺ​អាជ្ញាកណ្ដាល​ជា​ជន​ជាតិ​ជប៉ុន​ជា​អ្នក​រ៉ាប់រង។ តែ​ដោយសារ​លោក​មិន​អាច​មក​បាន ព្រោះ​ជប៉ុន​កំពុង​មាន​ព្យុះ​កំណាច​វាយ​ប្រហារ​នោះ ​ក៏​ត្រូវ​លើក​ទៅ​អាជ្ញាកណ្ដាល​ថ្មី​ទៀត សញ្ជាតិ​ឥណ្ឌូណេស៊ី​វិញ​។

ព្យុះ​កំណាច Hagibis បាន​ចាប់​ផ្ដើម​វាយ​ប្រហារ​ភាគ​ខាង​ត្បូង​ទីក្រុង​តូក្យូ​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ ហើយ​បន្ដ​ឆ្ពោះ​ទៅ​កាន់​ទិស​ខាង​ជើង ដែល​បណ្ដាល​ឲ្យ​មាន​ទឹក​ជំនន់​ធ្ងន់ធ្ងរ​នៅ​តំបន់​ជា​ច្រើន​នៃ​ទីក្រុង។ យោង​តាម​សារព័តមាន​ក្នុង​តំបន់​ឲ្យ​ដឹង​ថា មក​ទល់​ពេល​នេះ មនុស្ស ១៧​នាក់បាន​បាត់​ខ្លួន និង​២៣​នាក់​បាន​ស្លាប់៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់