• 2019-10-11 02:00:12
  • បាល់ទាត់

Honda ​៖​ខ្ញុំ​មាន​វិធី​​ចាញ់​៤ ៥​គ្រាប់​បាន តែ​ហេតុ​អី​ខ្ញុំ​ចង់​លេង​ចាញ់​១៤​គ្រាប់?

  • 2019-10-11 02:00:12
  • ចំនួនមតិ 492 | ចំនួនចែករំលែក 1053

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​អ៊ីរ៉ង់ ​១៤-០ ​ក្នុង​ការ​ប្រកួត​ជម្រុះ World Cup 2022 ​។

ការ​ប្រកួត​នេះ​មិន​ចម្លែក​ទេ​សម្រាប់​កម្ពុជា​ដែល​ចាញ់​ច្រើន​គ្រាប់ ព្រោះ​ការ​ប្រកួត​នេះ​អ៊ីរ៉ង់​ជា​ក្រុម​ខ្លាំង​ដាច់​ពី​ក្រុម​កម្ពុជា​ទៅ​ហើយ។ តែ​បង​ប្អូន ​មាន​ចាប់​អារម្មណ៍​ទេ​ថា​ហេតុ​អ្វី​ក្រុម​កម្ពុជា ​មិន​ប្រឹង​លេង​ទប់​ដើម្បី​ធ្លាយ​គ្រាប់​បាល់​តិច​វិញ​ទៅ? ​សម្រាប់​ហេតុផល​នេះ Honda ​អ្នក​ចាត់ការ​ក្រុម​កម្ពុជា​បាន​អះអាង​លោក​ចង់​លេង​ដោយ​មិន​ខា្លច​នេះ ដើម្បី​ទៅ​ថ្ងៃ​អនាគត។

វីរបុរស​ជប៉ុន ​បាន​បញ្ជាក់​ថា​លោក​មាន​វិធី​ដើម្បី​ទប់​កុំ​ឱ្យ​ចាញ់​ច្រើន​គ្រាប់​បាន ​ដោយ​អាច​ត្រឹម ៤ ​ទៅ​៥​គ្រាប់​ប៉ុណ្ណោះ​បើ​លោក​ចង់​លេង​ការពារ។ តែ​សម្រាប់​អនាគត ​លោក​ចង់​ឃើញ​កម្ពុជា​លេង​បែប​នេះ ​លេង​ប្រយុទ្ធ ​ឡើង​ទៅ​ប្រយុទ្ធ ​ដើម្បី​កុំ​ខ្លាច​ដៃ​គូ។ ​ការ​ហាន​ឡើង​ទៅ​ប្រយុទ្ធ​នេះ​ហើយ ទើប​ធ្វើ​ឱ្យ​ក្រុម​អ៊ីរ៉ង់​មាន​ឱកាស​ច្រើន​សម្រាប់​រក​គ្រាប់​បាល់ ត្បិត​អី​ក្រុម​យក្ស​នេះ​ខ្លាំង​ខាង​វាយ​បក​ស្រាប់។

ក្នុង​ការ​ប្រកួត​នេះ​ក្រុម​កម្ពុជា ​បាន​ដឹង​ថា​ខ្លួន​នៅ​កម្រិត​ណា ​និង​ក្រុម​គេ​នៅ​កម្រិត​ណា។ វា​ជា​បទ​ពិសោធ​ល្អ​មួយ​សម្រាប់​កម្ពុជា ​ដើម្បី​ទៅ​ថ្ងៃ​អនាគត៕

រូបភាព៖ FFC

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់