/Cambodia-vs-Pakistan/5d9f481ea83a9_1570719720_medium.jpg)
- 2019-10-10 15:20:46
- បាល់ទាត់
ចូលរួមសោកស្ដាយ ក្រុមគោព្រៃកម្ពុជា ចាញ់ក្រុមយក្សអ៊ីរ៉ង់ វគ្គជម្រុះពានរង្វាន់ World Cup 2022
- 2019-10-10 15:20:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចូលរួមសោកស្ដាយ ក្រុមគោព្រៃកម្ពុជា ចាញ់ក្រុមយក្សអ៊ីរ៉ង់ វគ្គជម្រុះពានរង្វាន់ World Cup 2022
ចន្លោះមិនឃើញ
ក្រុមគោព្រៃកម្ពុជាចាញ់ក្រុមម្ចាស់ផ្ទះអ៊ីរ៉ង់ យ៉ាងចាស់ដៃមុននេះក្នុងលទ្ធផល ១៤-០ នៃការប្រកួតវគ្គជម្រុះក្នុងពូល C ពានរង្វាន់ FIFA World Cup 2022 ។
ចំពោះការប្រកួតរវាងកម្ពុជា និងក្រុមខ្លាំង អ៊ីរ៉ង់ នេះគឺមិនសូវជាល្អមើលនោះឡើយ ដោយសារតែកម្រិតសមត្ថភាព និងកាយសម្បទាខុសគ្នាខ្លាំងពេក។ ក្រុមម្ចាស់ផ្ទះលេងបែបសប្បាយៗ មិនសូវជាពិបាកក្នុងការរកគ្រាប់ពីកម្ពុជានោះឡើយ ខណៈត្រឹមវគ្គទី១ ឈ្នះរហូតដល់ ៧-០ ឯណោះ។
ចូលវគ្គទី២ភ្លាម កម្ពុជាបានឱកាសទាត់បាល់ពិន័យ ១១ម៉ែត្រ ដោយសារតែអ្នកចាំទីរបស់ អ៊ីរ៉ង់ ចាប់ចំជើង កែវ សុខផេង ឲ្យដួល ប៉ុន្តែយ៉ាងណានៅតែគោព្រៃកម្ពុជាមិនអាចទាត់បាល់ចូលនោះឡើយ។ ទោះនាំមុខលើកម្ពុជាច្រើនយ៉ាងណា ក៏ក្រុមម្ចាស់ផ្ទះអ៊ីរ៉ង់ នៅតែស្វែងរកគ្រាប់បាល់ជាបន្តបន្ទាប់រហូតបានដល់១៤គ្រាប់។
រំលឹកដែរថា ក្រុមបាល់ទាត់កម្ពុជា ចាញ់ម្ចាស់ផ្ទះ អ៊ីរ៉ង់ មិញនេះដោយលទ្ធផល ១៤-០ នៃវគ្គជម្រុះក្នុងពូល C ពានរង្វាន់ FIFA World Cup 2022៕