- 2019-10-10 14:04:09
- បាល់ទាត់
Bale បង្ហើបពីអារម្មណ៍ ក្រោយបន្តលេងនៅ Real
- 2019-10-10 14:04:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Bale បង្ហើបពីអារម្មណ៍ ក្រោយបន្តលេងនៅ Real
ចន្លោះមិនឃើញ
ខ្សែស្លាបក្លឹប Real Madrid កីឡាករ Gareth Bale បាននិយាយកាលពីពេលថ្មីៗនេះថា គេបាន និងកំពុងលេងបាល់ទាត់ទាំងកំហឹង។
កីឡាកររូបនេះបាននិយាយថា៖ " ពេលលេងដោយប្រើអារម្មណ៍ខ្លាំង ប្រាកដណាស់កំហឹងនឹងត្រូវបានបញ្ចេញមក ប៉ុន្តែវាមិនអាចធ្វើឲ្យអារម្មណ៍របស់ខ្ញុំជ្រះស្រឡះបានទេ " ។
Bale បានបន្តថា៖ " ខ្ញុំព្យាយាមលេងអស់ពីសមត្ថភាពហើយ មិនថានៅជម្រើសជាតិវេល ឬ នៅ Real Madrid ទេ ហើយខ្ញុំនឹងបន្តធ្វើបែបនេះទៀត " ។
ក្នុងរដូវកាល២០១៩/២០នេះ Bale លេងបាន ៧ប្រកួត និងរកបាន ២គ្រាប់ គ្រប់ប្រកួតរបស់ Real Madrid។
បើតាមសារព័ត៌មានធំៗមួយចំនួនបានឲ្យដឹងថា ទំនាក់ទំនងរវាង Bale និងលោក Zidane ត្រូវបានធ្លាក់ចុះ ដែលធ្វើឲ្យខ្សែស្លាបវេលមានបំណងចេញពី Real Madrid។ យ៉ាងណាមិញ គេរៀបនឹងចេញទៅលេងនៅក្លឹបចិន Jiangsu Suning ទៅហើយ ស្រាប់តែមានការបង្អាក់មិនឲ្យផ្ទេរទៅវិញ៕