• 2019-10-10 11:17:45
  • បាល់ទាត់

Neymar លើកឡើងមូលហេតុ Messi ទទួលការយកចិត្តទុកដាក់ខ្ពស់ពី Barca

  • 2019-10-10 11:17:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​ Neymar បាន​និយាយ​ក្នុង​សន្និសីទ​កាសែត​មុន​ការ​ប្រកួត​មិត្តភាព​ថា នៅ​ប្រេស៊ីល​ខ្លួន​ជា​កីឡាករ​ដ៏​សំខាន់​មួយ​រូប ខណៈ​នៅ​ Barcelona ខ្សែ​ប្រយុទ្ធ​ Lionel Messi ជា​មនុស្ស​ដែល​គេ​ឲ្យ​តម្លៃ​ខ្ពស់។

កីឡាករ​រូប​នេះ​បាន​លើកឡើង​ថា៖ " ខ្ញុំ​នៅ​ជម្រើស​ជាតិ​ប្រេស៊ីល​ជាង ១០ឆ្នាំ​ហើយ។ ខ្ញុំ​តែងតែ​ជា​កីឡាករ​សំខាន់​មួយ​រូប និង​ជា​កីឡាករ​ដែល​បាន​បើក​ផ្លូវ​ឲ្យ​មិត្ត​រួម​ក្រុម។ ម៉្យាងទៀត​ខ្ញុំ​តែងតែ​ធ្វើ​បាន​ល្អ​ពេល​លេង​នៅ​ជម្រើស​ជាតិ " ។

Neymar បាន​បន្ត​ថា៖ " ពេល​ដែល​កីឡាករ​បាន​បង្ហាញ​ទម្រង់​លេង​ល្អ គេ​នឹង​ទទួល​បាន​ការ​ឲ្យ​តម្លៃ​ខ្ពស់។ ជាក់ស្ដែង​ដូច​នៅ Barcelona Messi ត្រូវ​បាន​គេ​ឲ្យ​តម្លៃ​ខ្ពស់។ តើ​ដោយ​សារ​តែ​គេ​សង្ហារ​មែនទេ? មិនមែន​ទេ គឺ​ដោយសារ​តែ​អ្វី​ ដែល​គេ​បាន​ធ្វើ​។ ខ្ញុំ​និយាយ​នេះ មិនមែន​និយាយ​អួត​ខ្លួន​ឯង​ទេ តែ​និយាយ​សំដៅ​លើ​កីឡាករ​ទាំង​អស់ ដែល​បាន​ឡើង​ដល់​ចំណុច​កំពូល​នេះ " ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Neymar បាន​បង្ហាញ​ខ្លួន​បាន ៩៩ប្រកួត​ហើយ​នៅ​ប្រេស៊ីល ហើយ​រូប​គេ​នឹង​បង្ហាញ​ខ្លួន​ក្នុង​ប្រកួត​ទី១០០ ពេល​ប៉ះ​សេណេហ្គាល់ នៅ​ម៉ោង​ ៧យប់​នេះ៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់