• 2019-10-10 02:31:03
  • បាល់ទាត់

មិន​គួរ​ឲ្យ​ជឿ Petr Čech ឈប់​ចាំ​ទី​លើ​ស្មៅ ប្ដូរ​អាជីព​ទៅ​កីឡា​មួយ​ទៀត

  • 2019-10-10 02:31:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​កីឡាករ Chelsea និង Arsenal អ្នក​ចាំ​ទី Petr Ceck បាន​ប្ដូរ​អាជីព​​លេង​លើ​ស្មៅ ទៅ​លេង​លើ​ទឹកកក​វិញ ដោយ​បាន​ចុះ​កុងត្រា​ជាមួយ​ក្រុម​ហុកគី​​លើ​ទឹកកក​របស់​អង់គ្លេស Guildford Phoenix តួ​នាទី​ជា​អ្នក​ចាំ​ទី។

កីឡាករ​សញ្ជាតិ​ឆេក​គឺ​ជា​អ្នក​គាំទ្រ​​ដ៏​ខ្លាំងក្លា​ម្នាក់​របស់​កីឡា​ខាង​លើ។ “ខ្ញុំ​សង្ឃឹម​ថា ខ្ញុំ​អាច​ជួយ​ក្រុម​ក្មេង​ខ្ចី​មួយ​នេះ​ដើម្បី​សម្រេច​គោលដៅ​របស់​ពួក​គេ។ បន្ទាប់​ពី​ចំណាយ​ពេល​២០​ឆ្នាំ​ជាមួយ​អាជីព​បាល់ទាត់ នេះ​​នឹង​ក្លាយ​ជា​បទពិសោធន៍​ដ៏​អស្ចារ្យ​សម្រាប់​ខ្ញុំ​​ក្នុង​ការ​លេង​កីឡា​នេះ ខ្ញុំ​ចូលចិត្ត​មើល​និង​ក្មេង​កាល​នៅ​ពី​តូច”។ សម្ដី Petr Ceck។

Ceck បាន​មក​ដល់​អង់គ្លេស​ក្នុង​ឆ្នាំ​២០០៤ បាន​ចុះ​កុងត្រា​ជាមួយ​តោខៀវ Chelsea។ ក្រុម Guildford Phoenix បច្ចុប្បន្ន​កំពុង​លេង​នៅ​លីគ​ទី​ពីរ​​ហុកគី​ទឹកកក​របស់​អង់គ្លេស៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់