- 2019-10-09 14:26:21
- បាល់ទាត់
ផ្អើលពេញបណ្ដាញសង្គម រឿង VAR ផ្អាកដំណើរការដោយសារតែការសាកទូរស័ព្ទមួយគ្រឿង
- 2019-10-09 14:26:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្អើលពេញបណ្ដាញសង្គម រឿង VAR ផ្អាកដំណើរការដោយសារតែការសាកទូរស័ព្ទមួយគ្រឿង
ចន្លោះមិនឃើញ
នៅក្នុងប្រកួតរវាងក្លឹប Al Nassr និងក្លឹប Al Fateh កាលពីថ្ងៃអង្គារ (បើតាមសារព័ត៌មាន RT) មានហេតុការណ៍មួយដែលធ្វើប្រព័ន្ធ VAR ផ្អាកដំណើរការ។
ការផ្អាកដំណើរការនោះគឺដោយសារតែ មានបុគ្គលិកម្នាក់ដកខ្សែរបស់ VAR ដើម្បីសាកថ្មទូរស័ព្ទរបស់ខ្លួន។
(រូបតំណាង៖ ប្រភពពី RT)
យ៉ាងណាមិញ បង្អាក់ដំណើរការនៃ VAR មិនធ្វើឲ្យការប្រកួតរអាក់រអួលទេ។ ការប្រកួតបានបញ្ចប់ទៅដោយក្លឹបជើងឯកលីគកំពូលអារ៉ាប៊ីសាអ៊ូឌីត ៨សម័យ Al Nassr ឈ្នះ Al Fateh ១-០។
ទោះជាចែកចាយពេញបណ្ដាញសង្គមក៏ដោយ សហព័ន្ធបាល់ទាត់អារ៉ាប៊ីសាអ៊ូឌីតបានបង្ហោះសារនៅលើបណ្ដាញ Twitter បដិសេធនូវព័ត៌មានទាំងនេះ។ អ្នកបញ្ចេញមតិនៅលើបណ្ដាញ Twitter ភាគច្រើនយល់ឃើញថា ការចេញសេចក្ដីថ្លែងការណ៍សារព័ត៌មាននេះ ជាការបិទបាំងនូវភាពអសកម្មនៃវិស័យបាល់ទាត់អារ៉ាប៊ីសាអ៊ូឌីត៕
بيان صحفي | الاتحاد السعودي لكرة القدم يؤكد عدم صحة ما يتم تداوله إعلاميًا حول فصل أحد العاملين أسلاك تقنية حكم الفيديو المساعد (VAR) لشحن هاتفه خلال مباراة الفتح والنصر. pic.twitter.com/T52HPzsEBP
— الاتحاد السعودي لكرة القدم (@saudiFF) October 8, 2019