• 2019-10-09 13:38:34
  • បាល់ទាត់

ផ្ទុះ​ទំនាស់​ពាក្យ​សម្ដី​រវាង​ប្រពន្ធ​ Rooney និង​ប្រពន្ធ​ Vardy នៅ​ក្នុង​បណ្ដាញ​សង្គម

  • 2019-10-09 13:38:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ស្រី​ Coleen Rooney ភរិយា​របស់​ខ្សែ​ប្រយុទ្ធ​ Wayne Rooney និង​អ្នកស្រី Rebekah Vardy ភរិយា​របស់​ខ្សែ​ប្រយុទ្ធ​ Jamie Vardy បាន​ប៉ះ​សម្ដី​គ្នា​នៅ​ក្នុង​បណ្ដាញ​សង្គម​ ដែល​ទាក់ទង​នឹង​ការ​បែកធ្លាយ​ព័ត៌មាន​ផ្ទាល់​ខ្លួន​ទៅ​កាន់​សារព័ត៌មាន The Sun។

អ្នកស្រី Rooney បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​ Twitter ថា៖

  • រយៈពេល​ជា​ច្រើន​ឆ្នាំ​ហើយ មនុស្ស​ដែល​ខ្ញុំ​ទុក​ចិត្ត ហើយ​ Follow ខ្ញុំ​តាម​បណ្ដាញ​ Instagram បាន​ទម្លាយ​រឿង​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ ដែល​បង្ហោះ​ជា​រូបភាព ឬ Story ទៅ​កាន់​សារព័ត៌មាន​ The Sun ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ខ្ញុំ។ ខ្ញុំ​ក៏​ចាប់​ផ្ដើម​សង្ស័យ ហើយ​ក៏​រក​ឃើញ​វិធី​ម្យ៉ាង​គឺ ប្លុក​គ្រប់គ្នា​មិន​ឲ្យ​ចូល​មើល Story របស់​ខ្ញុំ ដោយ​លើកលែង​តែ​ Account មួយ​ទេ។ កន្លង​ជាង ៥ខែ រឿង​ប្រឌិត​ដែល​ខ្ញុំ​បង្ហោះ​ក្នុង​ Story ដូចជា​រឿង កំណត់​ភេទ​របស់​កូន​នៅ​ម៉ិកស៊ីកូ រឿង​ត្រលប់​ចូល​ធ្វើ​សិល្បៈ​ក្នុង​ទូរទស្សន៍ និង​រឿង​លិច​ទឹក​នៅ​ផ្ទះ​ថ្មី សុទ្ធ​តែ​បែក​ទៅ The Sun ទាំង​អស់។ វា​ពិត​ជា​ពិបាក​ណាស់ ដែល​អត់​ទ្រាំ​មិន​និយាយ​អ្វី​នោះ។ ខ្ញុំ​ក៏​ Screenshot ទុក​នូវ​អ្នក View Story របស់​ខ្ញុំ ដែល​មាន​តែ​ម្នាក់​គត់។ ម្នាក់​នោះ​គឺ... Account របស់ Rebeckah Vardy។

ទាក់ទិន​នឹង​រឿង​នេះ​ដែរ ប្រពន្ធ​របស់ Vardy ក៏​បង្ហោះ​តាម Instagram ឆ្លើយតប​ទៅ​វិញ​ថា៖

  • ដូច​អ្វី​ដែល​ខ្ញុំ​បាន​ប្រាប់​ឯង​តាម​ទូរស័ព្ទ ខ្ញុំ​សង្ឃឹម​ថា​ឯង​បាន​ Call មក​ខ្ញុំ​ពេល​មាន​រឿង​បែប​នេះ​កើត​ឡើង។ មាន​អ្នក​កាសែត​ជា​ច្រើន​សួរ​ខ្ញុំ អំពី​រឿង​របស់​ឯង​អំឡុង​ប៉ុន្មាន​ឆ្នាំ​នេះ។ ម៉េច​មិន​ Call ប្រាប់​ខ្ញុំ​ឲ្យ​ដូរ​ Password? ច្រើន​ឆ្នាំ​នេះ មនុស្ស​ជា​ច្រើន​បាន​ចូល​លេង Account Instagram របស់​ខ្ញុំ សូម្បី​តែ​សប្ដាហ៍​នេះ​ Account ខ្ញុំ​បាន Follow មនុស្ស​ដែល​ខ្ញុំ​មិន​ស្គាល់​ផង។ តើ​ខ្ញុំ​បាន​អី​មក​វិញ ពី​លក់​ព័ត៌មាន​នេះ? ខ្ញុំ​មិន​ត្រូវ​ការ​លុយ​ទេ។ ខ្ញុំ​ចូលចិត្ត​ឯង​ខ្លាំង​ណាស់ Coleen ហើយ​ខ្ញុំ​មិន​សប្បាយ​ចិត្ត​ទេ ដែល​ឯង​បង្ហោះ​បែប​នេះ ជា​ពិសេស​ពេល​ដែល​ខ្ញុំ​កំពុង​តែ​មាន​ផ្ទៃ​ពោះ។ ខ្ញុំ​គួរ​ឲ្យ​ស្អប់​ខ្ពើម​ណាស់ ដែល​ត្រូវ​តែ​បដិសេធ​រឿង​នេះ។ ឯង​គួរ​តែ​ Call មក​ខ្ញុំ​ពី​ដំបូង។

មិន​ទាន់​មាន​ការ​ឆ្លើយតប​បន្ត​ពី​ប្រពន្ធ​របស់ Rooney ទេ៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទពេញនិយម