• 2019-10-09 08:31:19
  • បាល់ទាត់

មក​ដឹង​ពី​តម្លៃ​ឡាន Son ធ្លាប់​ជិះ មាន​មួយ​គ្រឿង​តម្លៃ​ជិត​១,៥​លាន​ដុល្លារ

  • 2019-10-09 08:31:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Heung-Ming Son ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​កីឡាករ​អាស៊ី​លេច​មុខមាត់​ជាង​គេ​ក្នុង​តំបន់​អឺរ៉ុប​នា​ពេល​បច្ចុប្បន្ន។ រដូវ​កាល​មុន​គេ​បាន​ជួយ Spurs ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ Champions League តែ​ចាញ់ Liverpool។

និយាយ​ពី​ថ្លៃ​ពលកម្ម​របស់​កីឡាករ​វ័យ​២៧​ឆ្នាំ​ ទទួល​បាន​១៤​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍ ហើយ​កុងត្រា​ដល់​ឆ្នាំ​២០២៤។ Son ក៏​ជា​កីឡាករ​ម្នាក់​ចូល​ចិត្ត​ដេញ​ស៊េរី​រថយន្ត​ផង​ដែរ។ គេ​ធ្លាប់​ជិះ​រថយន្ត​ទំនើប​ជាង​ច្រើន​​មាន​តម្លៃ​ខ្ពស់ៗ ក្នុង​នោះ​មាន​មួយ​គ្រឿង​​តម្លៃ​ជិត​១,៥​លាន​ដុល្លារ។ តោះ! មើល​តម្លៃ​រថយន្ត​ដែល Son ធ្លាប់​ជិះ (បញ្ជាក់​​ខាង​ក្រោម​ជា​តម្លៃ​ក្រៅ​ស្រុក)៖

១. Audi R8 Coupe តម្លៃ​ជិត​១៤​ម៉ឺន​ដុល្លារ

២.Maserati Levante តម្លៃ​​ជាង​៧​ម៉ឺន​ដុល្លារ

៣.Range Rover តម្លៃ​៣៨ ០០០​ដុល្លារ

៤. Ferrari LaFerrari តម្លៃ​ជិត​១,៥​លាន​ដុល្លារ

៥.Bentley Continental GT តម្លៃ​ជិត​២០​ម៉ឺន​ដុល្លារ

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់