• 2019-10-09 04:34:07
  • បាល់ទាត់

កៅអី​ Champions League ក្លឹប​អង់គ្លេស​ អាច​បន្ថយ​មក​នៅ​ត្រឹម​៣

  • 2019-10-09 04:34:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​មក​ពី​ Premier League អាច​បាន​កៅអី​ស្វ័យ​ប្រវត្តិ​ត្រឹម​៣​ប៉ុណ្ណោះ​ សម្រាប់​ការ​លេង​នៅ​ Champions League រដូវ​កាល​ក្រោយ​។ នេះ​បើ​តាម​ការ​ពិចារណា​របស់​មន្ត្រី​ UEFA។​

បច្ចុប្បន្ន​ក្រុម​ពី​លេខ​១ ដល់​លេខ​៤​ នៅ​ក្របខ័ណ្ឌ​កំពូល​អង់គ្លេស​ នឹង​បាន​កៅអី​ស្វ័យ​ប្រវត្តិ​ឡើង​ទៅ​វគ្គ​ចែក​ពូល​តែ​ម្ដង ប៉ុន្តែ​ UEFA អាច​នឹង​បន្ថយ​ឲ្យ​ឡើយ​ស្វ័យ​ប្រវត្តិ​ត្រឹម​៣​វិញ​ ហើយ​លេខ​៤​ត្រូវ​ប្រកួត​ជម្រុះ​។​ ការ​ធ្វើ​ដូច្នេះ​គឺ​ដើម្បី​ផ្ដល់​ឱកាស​ដល់​ឲ្យ​មក​ពី​លីគ​ប្រទេស​ដទៃ​​បាន​លេង​ Champions League។​

គួរ​បញ្ជាក់​ថា​ Liverpool គឺ​ជា​ក្រុម​មក​ពី​អង់គ្លេស​ចុង​ក្រោយ​គេ​ដែល​ឈ្នះ​ពានChampions League ក្រោយ​យក​ឈ្នះ​ Tottenham ដោយ​លទ្ធផល​ ២​-០ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​។​ ក្រុម​រហស្សនាម​ហង្ស​ក្រហម​មួយ​នេះ​ក៏​ជា​ក្លឹប​ Premier Leagueលើក​ពាន​អឺរ៉ុប​ច្រើន​ជាង​គេ​ផង​ដែរ​គឺ ៦​ដង៕ ​

ប្រភព៖ UEFA ប្រែសម្រួល៖ សៀនហួរ

មតិយោបល់