• 2019-10-08 02:01:43
  • បាល់ទាត់

Ole ​នឹង​ត្រូវ​ Man Utd បណ្ដេញ​ចេញ​ភ្លាម ​បើ​​ចាញ់​ប្រកួត​នេះ​

  • 2019-10-08 02:01:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Ole Gunnar Solskjaer ​នឹង​ត្រូវ​ក្លឹប Manchester United ​បណ្ដេញ​ចេញ​ពី​តំណែង​ភ្លាម ​ប្រសិន​បើ​ហាន​តែ​ចាញ់​ក្រុម Liverpool ​នៅ​ប្រកួត​បន្ទាប់​ពាន​រង្វាន់ English Premier League ។

ក្រោម​ការ​ដឹក​នាំ​របស់​លោក Ole Gunnar Solskjaer គឺ​ក្រុម Man Utd ​ស្ថិត​នៅ​ពាក់​កណ្ដាល​តារាង​ហើយ ​ក្រោយ​ពី​បរាជ័យ​ផ្ទួន​ៗ​គ្នា​មក។ អ្នក​គាំទ្រ​ជា​ច្រើន​ហាក់​មិន​សប្បាយ​ចិត្ត​ជាមួយ​ការ​ដឹក​នាំ​បែប​នេះ​ទេ ​បើ​ទោះ​ជា​ផ្ដល់​ឱកាស​ឱ្យ​យុវជន​បាន​បង្ហាញ​សមត្ថភាព​បាន​ច្រើន​ក៏​ដោយ តែ​លទ្ធផល​មិន​ទទួល​បាន​ជ័យជម្នះ​គឺ​មិន​មែន​ជា​អ្វី​ដែល​ក្រុម​ត្រូវ​ការ​ឡើយ។

ប្រភព​នៅ​អង់គ្លេស​បាន​បញ្ជាក់​ទៀត​ថា​ប្រកួត​បន្ទាប់​ប៉ះ​ក្រុម Liverpool ​ប្រសិន​បើ​លោក Ole ​ដឹក​នាំ​ក្រុម​មិន​បាន​ល្អ​ទេ ​នោះ​តំណែង​របស់​លោក​នឹង​អស់​ត្រឹម​ពេល​នោះ​ហើយ។ ​ក្លឹប​នឹង​ជ្រើសរើស​យក​អ្នក​ចាត់ការ​ថ្មី​មក​ដឹក​នាំ​ក្រុម ​ឱ្យ​ប្រសើរ​ឡើង​វិញ ព្រោះ​ខា្លច​ធ្លាក់​ទៅ​លេង​នៅ​លីគ​លំដាប់​ទី​២។ ជាក់​ស្ដែង​៨​ប្រកួត​នេះ Man Utd ​មាន​៩​ពិន្ទុ ​លើស​តំបន់​កាត់​ចោល​តែ​២​ពិន្ទុ​ប៉ុណ្ណោះ៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់
អត្ថបទពេញនិយម