• 2019-10-07 02:48:18
  • បាល់ទាត់

មក​មើល​កីឡាករ​អ៊ីរ៉ង់ ​ណា​ខ្លះ ​លេង​នៅ​អឺរ៉ុប​មុន​ប៉ះ​កម្ពុជា​?

  • 2019-10-07 02:48:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា ​បាន​ទៅ​ដល់​ទឹក​ដី​អ៊ីរ៉ង់​ហើយ ​ដើម្បី​ត្រៀម​ត​ទល់​ជាមួយ​ក្រុម​គីឡូ​យក្ស​របស់​អាស៊ី ​នៅ​ថ្ងៃ​ទី​១០​ខែ​តុលា​ឆ្នាំ ២០១៩​ខាង​មុខ​នេះ។

មុន​ការ​ប្រកួត​នោះ​ចាប់​ផ្ដើម ​ថ្ងៃ​នេះ Sabay ​សូម​លើក​យក​បញ្ជី​ឈ្មោះ​កីឡាករ​ទាំង​២៣​នាក់​របស់​អ៊ីរ៉ង់​ដែល​ទើប​កោះ​ហៅ​ថ្មី​ៗ​មក​បង្ហាញ​ប្រិយមិត្ត។ ជា​ពិសេស​គឺ​កីឡាករ​ឆ្នើម​ៗ​របស់​ក្រុម​អ៊ីរ៉ង់​ដែល​កំពុង​ប្រកប​អាជីព​នៅ​ទឹក​ដី​អឺរ៉ុប​តែ​ម្ដង។

  • Goalkeepers: Alireza Beiranvand (Persepolis), Rashid Mazaheri (Tractor), Payam Niazmand (Sepahan)

  • Defenders: Ramin Rezaeian (Al-Shahania SC), Majid Hosseini (Trabzonspor), Milad Mohammadi (Gent), Siavash Yazdani (Esteghlal), Mohammadhossein Kananizadegan (Persepolis), Morteza Pouraliganji (Al-Arabi), Mohammad Naderi (Persepolis), Morteza Manouri (Sepahan)

  • Midfielders: Omid Ebrahimi (Al Ahli, Qatar), Masoud Shojaei (Tractor), Ahmad Nourollahi (Persepolis), Ashkan Dejagah (Tractor), Ali Karimi (Esteghlal), Vahid Amiri (Persepolis), Ehsan Haji Safi (Tractor), Mehrdad Mohammadi (Desportivo Aves)

  • Strikers: Mehdi Taremi (Rio Ave), Sardar Azmoun (Zenit), Karim Ansarifard (Al-Sailiya), Mohammad Mohebbi (Sepahan) ​

ក្នុង​បញ្ជី​នេះ គឺ​សង្កេត​ឃើញ​មាន​កីឡាករ​មួយ​ចំនួន​លេង​នៅ​ក្លឹប​ក្នុង​តំបន់​អឺរ៉ុប​ដូចជា ​Sardar Azmoun ​លេង​នៅ Zenit ​ប្រទេស​រុស្ស៊ី ​ Mehdi Taremi ​លេង​នៅ Ave ​ប្រទេស​ព័រទុយហ្គាល់ Mehrdad Mohammadi ​លេង​នៅ Desportivo Aves ព័រទុយហ្គាល់ ​Majid Hosseini ​លេង​នៅ​ Trabzonspor ទួរគី Milad Mohammadi ​លេង​នៅ Gent ​បែលហ្សិក។

កីឡាករ​ដែល​គ្រោះ​ថ្នាក់​ជាង​គេ​គឺ Azmoun ​ដែល​លេង​នៅ Zenit ​តែ​ម្ដង ត្បិត​អី​ខ្សែ​ប្រយុទ្ធ​រូប​នេះ​កំពុង​ឡើង​ជើង​ហើយ​មាន​បទ​ពិសោធ​លេង​នៅ UEFA Champions League ​ហើយ​ស៊ុត​ចូល​ថែម​ទៀត៕

ប្រភព៖ FIFA អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់
អត្ថបទពេញនិយម