• 2019-10-07 02:25:54
  • បាល់ទាត់

Pep បញ្ជាក់​ ទើប​តែ​ខែ​តុលា​ទេ​សល់​ច្រើន​ប្រកួត​ទៀត Liverpool កុំ​ទាន់​អរ

  • 2019-10-07 02:25:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​របស់ Manchester City លោក Pep Guardiola បាន​និយាយ​ថា គម្លាត​ពិន្ទុ​ជា​​រឿង​ធំ ប៉ុន្តែ​នៅ​តែ​សង្ឃឹម​​ក្រុម​របស់​លោក​អាច​តាម​ទាន់​ Liverpool ប្រជែង​​យក​ពាន Premier League។

City បាន​បរាជ័យ​ដោយ​សារ​ក្រុម Wolves ២-០ កាល​ពី​យប់​មិញ ​មាន​ន័យ​ថា ពួក​គេ​គម្លាត​៨​ពិន្ទុ​ពី​ក្រុម​​កំពូល​តារា Liverpool។ នេះ​​គឺ​ជា​ការ​នាំ​មុខ​ពិន្ទុ​ច្រើន​ជាង​មិន​ធ្លាប់​នៅ Premier League បន្ទាប់​ពី​៨​ប្រកួត។ នេះ​ជា​បទពិសោធន៍​ថ្មី​មួយ​ទៀត Man City ​ធ្លាប់​ធ្វើ​មិន​បាន​ល្អ​ពេល​ចាប់​ផ្ដើម​រដូវ​កាល​២០១៣-១៤ ក្រោម​ការ​ដឹក​នាំ​របស់​លោក Manuel Pellegrini តែ​ចុង​ក្រោយ​ពួក​គេ​ជា​ម្ចាស់​ពាន។

Liverpool នៅ​តែ​បន្ត​កំណត់ត្រា​ឈ្នះ​ទាំង​៨​ប្រកួត បន្ទាប់​ពី​យក​ឈ្នះ Leicester City។ ក្រោយ​បញ្ចប់​ការ​ប្រកួត Pep បាន​និយាយ​ដាស់​តឿន​ថា គម្លាត​ពិន្ទុ​ជា​រឿង​ធំ ហើយ​ Liverpool ក៏​មិន​ងាយ​ទម្លាក់​ពិន្ទុ​ឲ្យ​ដែរ។ ប៉ុន្តែ​ត្រូវ​ចាំ​ថា​វា​ទើប​តែ​ខែ​តុលា​ទេ ដូច្នេះ​នៅ​សល់​ការ​ប្រកួត​ច្រើន​ទៀត៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់