• 2019-10-07 01:53:32
  • បាល់ទាត់

Man Utd លើ​ក្រុម​ស្ថិត​នៅ​តំបន់​កាត់​ចោល​តែ​២​ពិន្ទុ​គត់ ក្រោយ​ចាញ់​យប់​មិញ

  • 2019-10-07 01:53:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Manchester United បន្ត​ធ្វើ​មិន​បាន​ល្អ​ក្នុង​ Premier League រដូវ​កាល​នេះ បន្ទាប់​ពី​ចាញ់ Newcastle United ក្រៅ​ដី ១-០ កាល​ពី​យប់​មិញ ធ្វើ​ឲ្យ​ពួក​គេ​ធ្លាក់​ទៅ​លេខ​១២​។

ការ​ប្រកួត​នេះ​ត្បិត​តែ Man Utd មាន​ស្ថិតិ​​គ្រប់គ្រង​បាល់​បាន​ច្រើន​ជាង​មែន​ តែ Newcastle ​ទៅ​វិញ​ទេ​ដែល​មាន​ឱកាស​ទាត់​ចំ​ទី​ច្រើន ពោល​ដល់​ទៅ​៥​ដង។ គ្រាប់​បាល់​របស់​ក្រុម​សារិកា​ព្រៃ​កើត​នៅ​នាទី​៧២ ធ្វើ​បាន​ដោយ​កីឡាករ Matthew Longstaff។

ការ​ចាញ់​នេះ​​ធ្វើ​ឲ្យ​បិសាច​ក្រហម​បន្ថែម​កំណត់ត្រា​អាក្រក់​ក្នុង​ការ​ចាប់​ផ្ដើម​រដូវ​កាល​ក្នុង​រយៈពេល​៣០​ឆ្នាំ​ចុងក្រោយ។ បច្ចុប្បន្ន Man Utd ស្ថិត​នៅ​លេខ​១២​ក្នុង​តារាង​ពិន្ទុ លើ​ក្រុម​ដែល​ស្ថិត​នៅ​តំបន់​កាត់​ចោល Everton តែ​២​ពិន្ទុ​ប៉ុណ្ណោះ៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់