• 2019-10-04 13:49:36
  • បាល់ទាត់

Emery បញ្ជាក់​ត្រង់ៗ​ថា Ozil មិន​សម​​មាន​ឈ្មោះ​នៅ​ក្នុង​ក្រុម​ Arsenal ទេ

  • 2019-10-04 13:49:36
  • ចំនួនមតិ 5 | ចំនួនចែករំលែក 8

ចន្លោះមិនឃើញ

អ្នក​ចាត់ការ​ក្លឹប Arsenal លោក Unai Emery បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ខ្សែ​បម្រើ​អាល្លឺម៉ង់​កីឡាករ Mesut Ozil មិន​សក្ដិសម​នៅ​ក្នុង​ក្រុម​របស់ Arsenal ទេ នេះ​ក៏​ព្រោះ​តែ​កីឡាករ​ផ្សេង​សក្ដិសម​ជាង​។

លោក​បាន​លើកឡើង​ថា៖ " ខ្ញុំ​តែងតែ​គិត​គ្រប់​ប្រកួត​ពី​កីឡាករ​ល្អ​ៗ​ ដែល​គួរ​លេង​ឲ្យ​ក្រុម " ។

លោក​បាន​បន្ត​ថា៖ " ពេល​ដែល​ខ្ញុំ​សម្រេច​មិន​ដាក់ Ozil ចូល​លេង​​ គឺដោយសារ​តែ​ខ្ញុំ​គិត​ថាកីឡាករ​ផ្សេង​ទៀត​សក្ដិសម​​ចូល​លេង​ជាង " ។

សូម​បញ្ជាក់​ផង​ដែរ​ថា Ozil ទើប​តែ​បាន​លេង​ ២​ប្រកួត​តែ​ប៉ុណ្ណោះ​ឲ្យ Arsenal គ្រប់​កម្មវិធី​នៅ​ក្នុង​រដូវ​កាល ២០១៩/២០​នេះ៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់