• 2019-10-03 12:55:56
  • បាល់ទាត់

គ្រូ Man Utd ប្រតិកម្ម​ខ្លាំង​ៗ​ទៅ​នឹង​ការ​លេង​នៅ​តារាង​ស្មៅ​សិប្បនិម្មិត​ពេល​ប៉ះ​ក្លឹប​ AZ Alkmaar

  • 2019-10-03 12:55:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់ការ​ក្លឹប Manchester United លោក Ole Gunnar Solskjaer ​បាន​ប្រតិកម្ម​ខ្លាំង​ៗ​ក្នុង​សន្និសីទ​សារព័ត៌មាន នឹង​ការ​ប្រើប្រាស់​ស្មៅ​សិប្បនិម្មិត​ក្នុង​ការ​ប្រកួត​ប៉ះ​នឹង​ក្លឹប​ហុល្លង់​ AZ Alkmaar នៃ​ក្របខ័ណ្ឌ​លំដាប់​ទី ២ អឺរ៉ុប ។

លោក​បាន​និយាយ​ថា លោក​ធ្លាប់​ប្រើ​ទីលាន​ស្មៅ​សិប្បនិម្មិត​ដែរ​នៅ​ន័រវែស ដោយ​សារ​តែ​នៅ​ទីនោះ​អាកាសធាតុ​មិន​អំណោយ​ទាន (ត្រជាក់​ពេក) តែ​នៅ​ហុល្លង់​វិញ​អាកាសធាតុ​រាង​ល្អ​ជាង ប៉ុន្តែ​ស្មៅ​សិប្បនិម្មិត​អន់​ជាង​នៅ​ន័រវែស​ទៀត។

លោក​បាន​បន្ថែម​ថា បើ​លោក​មាន​ក្លឹប​នៅ​ហុល្លង់ លោក​នឹង​ប្រើប្រាស់​ស្មៅ​សិប្បនិម្មិត​ឡើយ។

តាម​ពិត​ទៅកីឡដ្ឋាន​របស់​ក្លឹប AZ Alkmaar មាន​ស្មៅ​ពិត​ៗ ប៉ុន្តែ​កីឡដ្ឋាន​របស់​ក្លឹប​នេះ ត្រូវ​បាន​ខូចខាត​ដោយ​ខ្យល់ព្យុះ ដែល​តម្រូវ​ឲ្យ​លេង​នៅ​កីឡដ្ឋាន​ផ្សេង​ទៀត។ យ៉ាងណាមិញ ក្លឹប AZ Alkmaar បាន​លេងកីឡដ្ឋាន​ ដែល​មាន​ទីលាន​សិប្បនិម្មិតនេះ​ជាង​ ២​ខែ​ហើយ ក្រោយ​ពី​កីឡដ្ឋាន​ខ្លួន​មិន​អាច​ដំណើរ​ការ​បាន។

គួរ​បញ្ជាក់​ផង​ដែរ​ថា Manchester United នឹង​ទៅ​សួរ​សុខ​ទុក្ខ​ក្លឹប AZ Alkmaar នៅ​យប់​ថ្ងៃ​ទី០៣ តុលានេះ​ ម៉ោង​១១.៥៥នាទី (ម៉ោង​នៅ​កម្ពុជា)៕

ប្រភព៖ telegraph ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់