• 2019-10-03 12:06:12
  • ព័ត៌មាន

Klopp ជួល​ផ្ទះ​វីឡា​របស់​អតីត​គ្រូ Liverpool

  • 2019-10-03 12:06:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់ការ​ក្លឹប Liverpool លោក Jurgen Klopp បាន​ជួល​ផ្ទះ​របស់​អតីត​គ្រូ​បង្គោល​របស់​ក្លឹប​ហង្សក្រហម​នេះ លោក Bredan Rodgers (បច្ចុប្បន្ន​ជា​គ្រូ​បង្គោល​ក្លឹប Leicester City) នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Rodgers។

លោក​ Rodgers បាន​លើកឡើង​ថា៖ " ខ្ញុំ​អត់​ចង់​ធ្វើ​ឲ្យ​ភាព​ល្អក់​កករ​ទេ ដូច្នេះ​ហើយ​ទើប​ខ្ញុំ​ជួល​ផ្ទះ​ឲ្យ Klopp។ ខ្ញុំ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​លោក Ray Haughan ប្រធាន​រដ្ឋបាល​របស់​ក្លឹប។ គាត់​បាន​ប្រាប់​ថា Klopp ពិបាក​រក​ផ្ទះ​ស្នាក់នៅ​ក្បែរ​ស្នាក់ការ​ក្លឹប " ។

លោក​បាន​បន្ត​ថា៖ " ខ្ញុំ​យល់​ថា អ្នក​ចាត់ការ​ទើប​តែ​មក​ ខំ​រក​ផ្ទះ​ថ្មី​ ដើម្បី​ឲ្យ​គ្រួសារ​បាន​សប្បាយ​ចិត្ត​។ គេ​ចង់​ឲ្យ​គ្រួសារ​មាន​កន្លែង​ល្អ។ Klopp ក៏​ស្នាក់នៅ​ផ្ទះ​របស់​ខ្ញុំ​ តាំង​ពី​ពេល​នោះ​មក " ។

ទាក់ទិន​នឹង​រឿង​នេះ​ដែរ​ លោក Klopp បាន​ប្រាប់​សន្និសីទ​កាសែត​បែប​កំប្លែង​ថា៖ " ខ្ញុំ​មាន​រឿង​ត្រូវ​និយាយ​ច្រើន​ជាមួយ Rodgers ណាស់​ដូច​ជា​ រឿង​ទឹក រឿង​ភ្លើង និង​រឿង​អាង​ហែលទឹក​ជា​ដើម " ។

គួរ​បញ្ជាក់​ផង​ដែរ​ថា លោក Rodgers បាន​ដឹកនាំ​ Liverpool អំឡុង​២០១២ រហូត​ដល់​ការ​បញ្ចប់​តំណែង​នៅ​ឆ្នាំ២០១៥៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់