• 2019-10-03 02:06:52
  • បាល់ទាត់

មួយ​គ្រាប់ Volley បុក​ដី​របស់ Willian ឡូយ​អស់​ស្ទះ​ជួយ Chelsea ឈ្នះ​ជា​លើក​ដំបូង

  • 2019-10-03 02:06:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ប្រយុទ្ធ Willian រក​បាន​មួយ​គ្រាប់​យ៉ាង​អស្ចារ្យ​ជួយ​ Chelsea ឈ្នះ​ Lille ២-១ ក្នុង​ការ​ប្រកួត​ទី​ពីរ​វគ្គ​ចែក​ពូល Champions League នៅ​ទឹក​ដី​ប្រទេស​បារាំង។

​ក្នុង​ការ​​ប្រកួត​ ខ្សែ​ប្រយុទ្ធ Tammy Abraham ជា​​អ្នក​បើក​ឆាក​រក​គ្រាប់​ដំបូង​ឲ្យ Chelsea នាទី​២២។ ប៉ុន្តែ​នៅ​១១​នាទី​បន្ទាប់ Lille ក៏​រក​គ្រាប់​តាម​ស្មើ​វិញ​បាន​ ទាត់​ដោយ​កីឡាករ Victor Osimhen។ នាទី​៧៨​សំណាង​​បាន​ហុច​ឲ្យ​តោ​ខៀវ​ម្ដង​ទៀត Willian បាន​ទាត់​ Volley បុក​ដ៏​យ៉ាង​ស្អាត ជួយ​ក្រុម​ឈ្នះ ២-១។

នេះ​គឺ​ជា​ការ​ឈ្នះ​លើក​ដំបូង​របស់ Chelsea នៅ​ក្របខ័ណ្ឌ Champions League រដូវ​កាល​នេះ បន្ទាប់​ពី​ប្រកួត​ទី​មួយ​ពួក​គេ​ចាញ់ Valencia ១-០ ក្នុង​ផ្ទះ​ខ្លួន​ឯង៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់