• 2019-10-02 12:13:08
  • បាល់ទាត់

មក​ជាង​ ៣​ខែ​ហើយ Griezmann ទម្លាយ​ថា តារា​ឆ្នើម Barca រូប​នេះ​ពិបាក​ទាក់ទង​ណាស់

  • 2019-10-02 12:13:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​បារាំង​កីឡាករ Antoine Griezmann បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា ខ្លួន​ពិបាក​នឹង​ធ្វើ​ការ​ទាក់ទង​នឹង​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​កីឡាករ Lionel Messi ណាស់។

កីឡាករ​រូប​នេះ​បាន​លើកឡើង​ថា៖ " Messi មិនមែន​ជា​មនុស្ស​និយាយ​ច្រើន​ទេ ហើយ​ខ្ញុំ​ក៏​អញ្ចឹង​ដែរ ដូច្នេះ​វា​មាន​លក្ខណៈ​ពិបាក​សម្រាប់​ពួក​យើង​ ក្នុង​ការ​ទាក់ទង​រក​គ្នា " ។

Griezmann បាន​បន្ត​ថា៖ " ខ្ញុំ​ក៏​ធ្លាប់​ឲ្យ​តែ​ដល់​គេ​ដែរ ហើយ​យើង​កំពុង​តែ​ដើរ​លើ​ផ្លូវ​តែ​មួយ។ ប៉ុន្តែ Messi របួស​ច្រើន​ពេក ដូច្នេះ​វា​ពិបាក​ណាស់​ក្នុង​ការ​បង្កើត​ទំនាក់ទំនង " ។

គួរ​បញ្ជាក់​ផង​ដែរ​ថា តាំង​ពី​មក​ដល់​ក្លឹប​ Barcelona មក Griezmann លេង​បាន ៨ប្រកួត ហើយ​រក​បាន ៣​គ្រាប់៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់