• 2019-09-21 07:13:56
  • បាល់ទាត់

Pep ប្រាប់​ពី​បុរស​ម្នាក់​ដែល​សក្ដិសម​ធ្វើ​ជា​អ្នក​ចាត់ការ​បន្ទាប់​របស់​ City

  • 2019-09-21 07:13:56
  • ចំនួនមតិ 1 | ចំនួនចែករំលែក 10

ចន្លោះមិនឃើញ

Pep Guardiola ជឿជាក់​ថា​ Mikel Arteta នឹង​ស្នង​តំណែង​រូប​លោក​ធ្វើ​ជា​អ្នក​ចាត់ការ​ទូទៅ​បន្ទាប់​របស់​ Manchester City នៅ​ថ្ងៃ​ខាង​មុខ។​

Arteta

Arteta អតីត​ខ្សែ​បម្រើ​ បាន​ធ្វើ​ជា​ជំនួយ​ការ​របស់​ Pep ចាប់​តាំង​ពី​ខែ​កក្កដា​ ឆ្នាំ​២០១៥​មក ក្រោយ​ចូលនិវត្តន៍​ពី​អាជីព​បាល់ទាត់​ជាមួយ​កាំភ្លើង​ធំ​ Arsenal។ អ្នក​ទាំង​ពីរ​បាន​នាំ​​ City ឈ្នះ​ពាន Premier League ២ដង, League Cup ២ដង​, FA Cup ម្ដង​ក្នុង​រយៈ​ពេល​៤​ឆ្នាំ​កន្លង​មក។​​

យ៉ាង​ណា​ Pep មើល​ឃើញ​ថា​ពេល​លោក​ចប់​កុងត្រា​ជាមួយ​ City គឺ​មាន​តែ​​មិត្ត​រួម​ជាតិ​អេស្ប៉ាញ​ Arteta នេះ​ហើយ​ដែល​សក្ដិសម​ជំនួស​។ "ច្បាស់​ណាស់​គឺ Arteta នឹង​ដឹកនាំ​បន្ត​ពី​ខ្ញុំ។​ គេ​គឺជា​អ្នក​ចាត់ការ​វ័យ​ក្មេង ហើយ​មាន​បទពិសោធន៍​ដឹកនាំ​ក្លឹប​ធំ និង​កីឡាករ​ល្បី។ Arteta ពិត​ជា​មាន​សមត្ថភាព​ខ្ពស់"។ Pep និយាយ​ដូច្នេះ៕

ប្រភព៖ BBC ប្រែសម្រួល៖ រ័ត្ន

មតិយោបល់