• 2019-09-21 03:40:26
  • បាល់ទាត់

ចម្លែក​ចិត្ត​ Bournemouth ទម្លាក់​ Chelsea, Man Utd ឡើង​ទៅ​លេខ​៣

  • 2019-09-21 03:40:26
  • ចំនួនមតិ 17 | ចំនួនចែករំលែក 34

ចន្លោះមិនឃើញ

Bournemouth  បាន​ឡើង​ទៅ​កាន់កាប់​តំណែង​លេខ​៣​នៅ​ក្របខ័ណ្ឌ​កំពូល​ Premier League ក្រោយ​យក​ឈ្នះ​ Southampton ៣​ទល់​នឹង១។​

បើ​ទោះ​ជា​ពួកគេ​លេង​ក្រៅ​ដី​តែ​ Bournemouth ធ្វើ​បាន​យ៉ាង​ល្អ​កាល​ពី​យប់​មិញ​ដោយ​នាំ​មុខ​ម្ចាស់​ផ្ទះ​២​គ្រាប់​មុន​ត្រឹម​វគ្គ​ទី​មួយ​ស៊ុត​បញ្ចូលទី​ដោយ​ Aké នៅ​នាទី​ទី​១០ និង H Wilson នៅ​នាទី​៣៥។ Southampton មាន​ឱកាស​តាម​បាន​១​គ្រាប់​វិញ​ដោយ​ បាល់​ប៉េណាល់​ទី​របស់​ Ward-Prowse។

មុន​ចប់​ការ​ប្រកួត​ពោល​គឺ នាទី​៩០+ ទៅ​ហើយ​ខ្សែ​ប្រយុទ្ធ​ Callum Wilson បាន​បន្ថែម​១​គ្រាប់​ទៀត​ឲ្យ​ក្រុម​លោក​ Eddie Howe បាន​៣​គ្រាប់​ និង​៣​ពិន្ទុ​ក្នុង​ប្រកួត​នោះ​ ឡើង​ទៅ​លេខ​៣​ក្នុង​តារាង​លីគ​កំពូល​អង់គ្លេស​ប៉ុន្តែ​លេង​មុន​គេ​១​ប្រកួត៕ ​​

ប្រភព៖ Premier League អត្ថបទ៖ សៀនហួរ

មតិយោបល់