• 2019-09-21 00:33:34
  • បាល់ទាត់

ប្រេស៊ីល នឹង​លេង​ប្រកួត​មិត្តភាព​ ២ នៅ​ក្នុង​សិង្ហបុរី

  • 2019-09-21 00:33:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល នឹង​លេង​ប្រកួត​មិត្តភាព​ចំនួន ២​ប្រកួត នៅ​ក្នុង​កីឡដ្ឋាន​ជាតិ​របស់​ប្រទេស​សិង្ហបុរី នៅ​ខែ​តុលា​ នេះ​បើ​តាម​ការ​ប្រកាស​ផ្សាយ​របស់​គេហទំព័រ​ផ្លូវការ​របស់​សហព័ន្ធ​បាល់ទាត់។​

នេះ​ស្ថិត​ក្នុង​ផ្នែក​មួយ​នៃ​កម្មវិធី ទេសចរណ៍​សកល​ប្រេស៊ីល​ឆ្នាំ២០១៩។

ក្រុម​សាំបា​ប្រេស៊ីល​នឹង​ប៉ះ​ ក្រុម​ជម្រើស​ជាតិ​សេណេហ្គាល់ នៅ​ថ្ងៃ​ទី១០ ខែ​តុលា ហើយ​នឹង​ប៉ះ​ក្រុម​ជម្រើស​ជាតិ​នីហ្សេរីយ៉ា នៅ​ថ្ងៃ​ទី​១៣ ខែ​តុលា។

បើ​តាម​គេហទំព័រ Channel News Asia បានឲ្យ​ដឹង​ថា តម្លៃ​សំបុត្រ​ចូល​ទស្សនា​ប្រកួត​ទាំង​ពីរ​នេះ មាន​តម្លៃ​ចាប់​ពី ៤៩ដុល្លារ រហូត​ដល់ ២៩៩ដុល្លារ៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់