• 2019-09-20 02:40:37
  • បាល់ទាត់

គ្រូ​ស្វាយ​រៀង៖ ​ខ្ញុំ​គោរព​ក្រោន ទាំង​កីឡាករ គ្រូ​បង្វឹក ​ពួកគេ​មិន​សម​ចាញ់​ប្រកួត​នេះ​ទេ​

  • 2019-09-20 02:40:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ​បាន​យក​ឈ្នះ​លើ​ក្រុម​ភ្នំពេញ​ក្រោន ​ដោយ​បាល់​ប៉េណាល់ទី ៥-៤ ​នៅ​ពាន​រង្វាន់ Hun Sen Cup ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។

ក្រោយ​ចប់​ការ​ប្រកួត ​លោក Conor Nestor ​បាន​និយាយ​ដែរ​ថា​៖ “ការ​គោរព​ទាំង​ស្រុង​របស់​ខ្ញុំ គឺ​ចំពោះ​ក្រុម​ភ្នំពេញ​ក្រោន។ បុគ្គលិក​របស់​ពួកគេ ​កីឡាករ ​និង​អ្នក​គាំទ្រ ​ពួកគេ​មិន​សម​ចាញ់​នៅ​ប្រកួត​នេះ​ទេ។ រដូវ​កាល​មុន ​យើង​ចាកចេញ​ពី​ពាន​នេះ​ក្នុង​ស្ថានភាព​បែប​នេះ​ដែរ។ យើង​យល់​ពី​អារម្មណ៍​នេះ”។

ការ​ប្រកួត​រវាង​ក្រុម​ទាំង​ពីរ​ខាង​លើ​នៅ​យប់មិញ ​ពិត​ជា​ស្វិតស្វាញ ​និង​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​មើល​មិន​ដាក់​ភ្នែក​ឡើយ បើ​ទោះ​ជា​គ្មាន​គ្រាប់​បាល់​កើត​ឡើង​ក៏​ដោយ។ ​អ្វី​ដែល​កាន់​រន្ធត់​ទៀត​នោះ គឺ​វគ្គ​ប៉េ​ណាល់​ទី​តែ​ម្ដង ដែល​ក្រោន​មាន​ឱកាស​យក​ឈ្នះ​ទៅ​ហើយ ប៉ុន្តែ​បែរ​ជា​ភ្លាត់​២​គ្រាប់​ចុង​ក្រោយ ​ធ្វើ​ឱ្យ​ក្រុម​ស្វាយ​រៀង​ទទួល​បាន​ជ័យជម្នះ​ទៅ​វិញ។ ស្វាយ​រៀង​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ នឹង​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​បឹង​កេត ​ពាន​រង្វាន់ Hun Sen Cup 2019 ​ខាង​មុខ​នេះ៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់