• 2019-09-19 13:52:16
  • បាល់ទាត់

ទើប​តែ​លេង​អត់​បាន​មួយ​ប្រកួត​ពេញ​ផង​ Emery ថា​ Ozil ត្រូវ​តែ​សម្រាក​ក្នុង​ប្រកួត UEL

  • 2019-09-19 13:52:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់ការ​ក្លឹប Arsenal លោក Unai Emery បាន​និយាយ​ប្រាប់​សន្និសីទ​កាសែត​ថា ខ្សែ​បម្រើ​អាល្លឺម៉ង់​ Mesut Ozil ត្រូវ​តែ​សម្រាក​ សម្រាប់​ប្រកួត​ប៉ះ​នឹង​ក្លឹប Eintracht Frankfurt ក្នុង​វគ្គ​ចែក​ពូល​នៃ​ក្របខ័ណ្ឌ​ UEFA Europa League។

លោក​បាន​និយាយ​ថា​៖ " មូលហេតុ​ដែល​ខ្ញុំ​មិន​ដាក់​ Ozil ចូល​លេង​នោះ​គឺ ដោយសារ​តែ​គេ​បាន​លេង​រួច​ហើយ។ ខ្ញុំ​កំពុង​តែ​គិត​គូរ​ពី​អ្នក​ ដែល​សក្ដិសម​នឹង​ជម្រើស​ ១១​នាក់​ដំបូង​សម្រាប់​ប្រកួត​ប៉ះ​នឹង Eintracht '' ។

លោក​បាន​សរសើរ​ថា Ozil លេង​អស់​ពី​សមត្ថភាព​ល្អ​ហើយ កាល​ពី​ប្រកួត​ប៉ះ​នឹង​ Watford កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ ប៉ុន្តែ​គេ​ត្រូវ​តែ​សម្រាក​ ទុក​ជើង​ពេល​ប៉ះ​នឹង Aston Villa នៅ​ថ្ងៃ​អាទិត្យ​នេះ។

ក្រៅ​ពី​នេះ Emery ក៏​ដាក់​ខ្សែការពារ Sokratis ឲ្យ​សម្រាក​ផង​ដែរ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Ozil ទើប​តែ​លេង​បាន ៧១​នាទី ក្នុង​រដូវ​កាល ២០១៩/២០ នេះ ក្រោយ​ពេល​ដែល​គេ​ជួប​ឧប្បត្តិហេតុ​ចោរ​ប៉ុនប៉ង​ប្លន់​កាល​ពី​វិស្សមកាល​រដូវ​ក្ដៅ​កន្លង​ទៅ៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់