• 2019-10-31 10:48:27
  • ព័ត៌មាន

UCL ជាប់​ជា​ព្រឹត្តិការណ៍​កីឡា​ល្បី​ជាង​គេ​ក្នុង​បណ្ដាញ​សង្គម

  • 2019-10-31 10:48:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​យោង​តាម​របាយការណ៍​ទិដ្ឋភាព​នៃ​ក្លឹប​របស់​កម្មវិធី UEFA ដែល​ចេញ​ផ្សាយ​ដោយ UEFA កាល​ពី​ពេល​ថ្មី​ៗ​នេះ​ បាន​ឲ្យ​ដឹង​ថា ព្រឹត្តិការណ៍ UEFA Champions League ជា​កម្មវិធី​កីឡា​ដែល​ល្បី​ជាង​គេ​ក្នុង​បណ្ដាញ​សង្គម ដោយ​មាន​អ្នក​តាមដាន​សរុប​ជាង ១៣៦​លាន​នាក់។

ក្នុង​ចំណោម ១៣៦​លាន​នាក់​នោះ មាន​អ្នក​តាមដាន​នៅ​លើ​ទំព័រ​ហ្វេសប៊ុក ចំនួន ៦៧​លាន​នាក់ តាម Instagram ចំនួន ៤៣​លាន​នាក់ អ្នក​តាមដាន​នៅ Twitter ចំនួន ២៤​លាន​នាក់ និង​អ្នក​ Subscribe នៅ​លើ​ Channel Youtube ចំនួន​ជាង ២​លាន​នាក់។

តាម​ពី​ក្រោយ កម្មវិធី​ក្របខ័ណ្ឌ​កំពូល​អឺរ៉ុប​នេះ​គឺ ព្រឹត្តិការណ៍​លីគ​នៃ​បាល់បោះ​របស់​សហរដ្ឋអាមេរិក ដែល​មាន អ្នក​តាមដាន​ជាង ១១៦​លាន​នាក់ ខណៈ Premier League ជាប់​លេខ ៣ ដោយ​មាន​អ្នក​តាមដាន ៩២​លាន​នាក់ (មិន​រាប់​បញ្ចូល​ទាំង​ Channel Youtube ដោយ​ទើប​តែ​បង្កើត​នៅ​ខែ​សីហា ឆ្នាំ២០១៩)។

លេខ ៤ បាន​ទៅ​លើ La Liga ដោយ​មាន​អ្នក​តាមដាន​ចំនួន ៨៥​លាន​នាក់ ហើយ​លេខ ៥​បាន​ទៅ​លើ FIFA World Cup ដែល​មាន​ ៧៤​លាន​នាក់៕

ប្រភព៖ UEFA ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់