• 2019-09-16 03:13:09
  • បាល់ទាត់

ចប់! Mbappe និង Neymar មិន​អាច​ចូល​លេង​ទល់​នឹង Real នៅ UCL សប្ដាហ៍​នេះទេ

  • 2019-09-16 03:13:09
  • ចំនួនមតិ 12 | ចំនួនចែករំលែក 10

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ទាំង​ពីរ Kylian Mbappe និង Neymar ​នឹង​មិន​អាច​ជួយ Paris Saint-Germain លេង​បើក​ឆាក​ពាន Champions League ទល់​នឹង Real Madrid នៅ​យប់​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ​បាន​ឡើយ។

Neymar ​កំពុង​កាន់​​បម្រាប​​​៣​ប្រកួត​នៅ UCL ​ដែល​បន្សល់​ទុក​កាល​ពី​រដូវ​កាល​មុន ដោយ​សារ​តែ​គេ​បាន​បញ្ចេញ​មតិ​មិន​សមរម្យ​លើ​បណ្ដាញ​សង្គម​រិះគន់​លើ​អាជ្ញាកណ្ដាល បន្ទាប់​ពី PSG ធ្លាក់​​ក្នុង​វគ្គ​១៦​ក្រុម​ចុងក្រោយ​​ក្រោម​ថ្វី​ជើង​របស់ Manchester United។

Neymar បាន​ត្រលប់​មក​លើ​ទីលាន​វិញ​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ ប៉ុន្តែ​គេ​ត្រូវ​បាន​ប្រមាថ​​ឲ្យ​អ្នក​គាំទ្រ​របស់ PSG ត្បិត​ជួយ​ក្រុម​ឈ្នះ​ក្ដី។ ក្រៅ​ពី​កីឡាករ​សញ្ជាតិ​ប្រេស៊ីល​​ ដៃ​គូ​របស់​គេ Mabappe ក៏​​មិន​បាន​លេង​ជាមួយ Real ដែល ដោយ​សារ​មាន​បញ្ហា​របួស​សាច់ដុំ ពេល​លេង​ទល់​នឹង Toulouse។ ត្បិត​តែ​កីឡាករ​បារាំង​រូប​នេះ​បាន​ចូល​ហាត់​ម្នាក់​ឯង​កាល​ពី​សប្ដាហ៍​មុន​ក៏​ដោយ ប៉ុន្តែ​គេ​មិន​អាច​ចូល​​ប្រកួត​ជាមួយ​ Madrid បាន​ឡើយ។

ទន្ទឹមនឹងនេះ Edinson Cavani ក៏​មិន​ទាន់​ជា​ពី​របួស​ពេញ​លេញ​​ដែរ ប្រហែល​មិន​អាច​ចាប់​ផ្ដើម​ជា​ជម្រើស​ដំបូង​​ទេ។ ខ្សែ​ប្រយុទ្ធ​ខ្ចី​ជើង Mauro Icardi នឹង​ចូល​ខ្លួន​ជា​ជម្រើស​១១​នាក់​ដំបូង៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់