• 2019-09-15 04:01:34
  • បាល់ទាត់

ចុម! Neymar ​ត្រូវ​អ្នក​គាំទ្រ​ PSG ​ហៅ​ថា​នារី​រក​ស៊ី​ផ្លូវ​ភេទ​នៅ​បារាំង​

  • 2019-09-15 04:01:34
  • ចំនួនមតិ 11 | ចំនួនចែករំលែក 58

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Neymar ​ចូល​លេង​ប្រកួត​ដំបូង​ឱ្យ​ក្រុម PSG ​ក៏​ស៊ុត​គ្រាប់​បាល់​ជួយ​ក្រុម​បាន​ភ្លាម​តែ​ម្ដង ដោយ​ឈ្នះ​ក្រុម​ Strasbourg ​ក្នុង​លទ្ធផល ១-០។

ត្បិត​តែ​ប្រកួត​នេះ ​កីឡាករ​ប្រេស៊ីល​ជា​អ្នក​ជួយ​ក្រុម​រក​បាន​៣​ពិន្ទុ​មែន ប៉ុន្តែ​រូបគេ​ត្រូវ​បាន​អ្នក​គាំទ្រ PSG ​ក្នុង​កីឡដ្ឋាន​ផ្ទាល់ ​មើល​ងាយ​មិន​ស្ទើរ​នោះ​ទេ។ ការ​មើល​ងាយ​នេះ គឺ​ដោយសារ​តែ​រឿង Neymar ​ប្រើ​គ្រប់​វិធី​ដើម្បី​ចាកចេញ​ពី​ក្រុម ប៉ុន្តែ​ចុង​ក្រោយ​នៅ​តែ​ស្ថិត​នៅ​បារាំង​ដដែល។

ក្រុម​អ្នក​គាំទ្រ​បាន​ហៅ​វត្តមាន​របស់​ Neymar ​ត្រលប់​មក​ទីលាន​វិញ​នេះ ​គឺ​ដើម្បី​តែ​លុយ ដោយ​អះអាង​ថា​ចិត្ត​គេ​លែង​នៅ PSG ​ទៀត​ហើយ។ ខណៈ​ដែល​អ្នក​ខ្លះ​ទៀត ​បាន​ប្រាប់​ឱ្យ​ឪពុក Neymar ​ឈប់​លក់​កូន ដូច​នារី​រក​ស៊ី​ទៀត​ទៅ ​ហើយ​មួយ​ចំនួន​ថា​ Neymar ​ល្មម​ផ្ដោត​លើ​ក្រុម PSG ​វិញ ព្រោះ​ដល់​ពេល​ត្រូវ​ជួយ​ក្រុម​ហើយ។

ដោយ​ឡែក​សាមី​ខ្លួន​ផ្ទាល់ ក្រោយ​ចប់​ការ​ប្រកួត​ក៏​និយាយ​ដែរ​ខ្លួន​មិន​សប្បាយ​ចិត្ត​ឡើយ​នៅ​ពេល​ឃើញ​អ្នក​គាំទ្រ​ធ្វើ​ដូច​បែប​នេះ។ តែ​យ៉ាង​ណា​ក៏​ដោយ រូបគេ​នៅ​តែ​គោរព​ដល់​ក្រុម​អ្នក​គាំទ្រ​ទាំង​អស់៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់