- 2019-09-14 23:00:00
- បាល់ទាត់
Abraham ស៊ុត៣គ្រាប់ហើយស៊ុតទីខ្លួនឯង១គ្រាប់ទៀត នៃជ័យជម្នះ៥គ្រាប់លើ Wolves (វីដេអូ)
- 2019-09-14 23:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Abraham ស៊ុត៣គ្រាប់ហើយស៊ុតទីខ្លួនឯង១គ្រាប់ទៀត នៃជ័យជម្នះ៥គ្រាប់លើ Wolves (វីដេអូ)
ចន្លោះមិនឃើញ
Chelsea បានបំបាក់ក្រុមម្ចាស់ផ្ទះ Wolves ក្នុងលទ្ធផល ២-៥ ខណៈដែល Tammy Abraham ស៊ុតបាន៣គ្រាប់ឲ្យក្លឹបតោខៀវ ហើយគ្រាប់ទី៤របស់កីឡាករវ័យ២១ឆ្នាំគឺជាគ្រាប់បាល់ចូលសំណាញ់ទីខ្លួនឯង។
គ្រាប់បាល់ទី១ កើតឡើងនៅចុងតង់ទី១នៅនាទី៣១ ស៊ុតពីចម្ងាយជិត២៣ម៉ែត្រដ៏អស្ចារ្យរបស់ខ្សែការពារវ័យក្មេង Fikayo Tomori។
Abraham រកគ្រាប់បាល់បាននៅនាទីទី ៣៤, ៤១ និង ៥៥ មុនពេលធ្វើឲ្យចូលទីខ្លួនឯង។ យុវជនចេញពីថ្នាលតោខៀវរូបនេះស៊ុតបាន៧គ្រាប់ ក្នុងចំណោម៥ប្រកួតធ្វើឲ្យរូបគេបានក្លាយទៅជាអ្នកដែលអាចរកគ្រាប់បាល់បានច្រើនបំផុតបណ្ដោះអាសន្ននៅ Premier League។
Wolves រកបាន១គ្រាប់មកវិញនៅនាទី៦៩ នៅពេលដែល Romain Saiss តែតបាល់ត្រូវ Kepa សង្គ្រោះបានតែទៅផ្លាតជាមួយ Abraham ចូលទីខ្លួនឯង។ នាទី៨៥ ខ្សែប្រយុទ្ធPatrick Cutrone ថែមបាន១គ្រាប់ទៀតឲ្យ Wolves ហើយ៥នាទីក្រោយមក Mason Mount ស៊ុតគ្រាប់ទី៥ឲ្យ Chelsea មុនចប់ការប្រកួត៕