• 2019-09-12 13:40:03
  • បាល់ទាត់

Pochettino អះអាង​ថា Eriksen សប្បាយ​ចិត្ត​នៅ​ Spurs

  • 2019-09-12 13:40:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់ការ​ក្លឹប​ Tottenham Hotspur លោក Mauricio Pochettino បាន​និយាយ​ប្រាប់​សន្និសីទ​កាសែត​ថា ខ្សែ​បម្រើ​ដាណឺម៉ាក Christian Eriksen សប្បាយ​ចិត្ត​នឹង​លេង​ក្នុង​ក្លឹប​នេះ​ណាស់។

លោក​បាន​និយាយ​ថា៖ " Eriksen មិនដែល​និយាយ​ថា គេ​មិន​សប្បាយ​ចិត្ត​នៅ​ទីនេះ​ទេ។ ខ្ញុំ​បាន​និយាយ​កាល​ពី​មុន​ប្រកួត​ប៉ះ​នឹង​ Arsenal រួច​ហើយ​ថា គេ​ស្ថិត​ក្នុង​ស្មារតី​ល្អ​ណាស់ នេះ​ជា​មូលហេតុ​ដែល​ខ្ញុំ​ដាក់​ឲ្យ​គេ​លេង ហើយ​ខ្ញុំ​នឹង​បន្ត​ដាក់​ឲ្យ​គេ​លេង​រហូត​ " ។

លោក​បាន​បន្ត​ថា៖ " គេ​ជា​កីឡាករ​ដ៏​សំខាន់​មួយ​រូប " ។

កាល​ពី​ពេល​ថ្មីៗ​នេះ Eriksen បាន​ប្រាប់​សារព័ត៌មាន​មួយ​ចំនួន​ថា រូប​គេ​ហាក់​មាន​ការ​អន់​ចិត្ត​ ដែល​មិន​បាន​ផ្លាស់​ចេញ​ពី Spurs ទៅ​លេង​នៅ​ក្លឹប​ផ្សេង​៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់