- 2019-09-12 11:15:04
- បាល់ទាត់
រដូវកាលថ្មីចូលមិនទាន់បានស្រួលបួលផង Valencia នៅតែបណ្ដេញគ្រូរបស់ខ្លួនបាត់
- 2019-09-12 11:15:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រដូវកាលថ្មីចូលមិនទាន់បានស្រួលបួលផង Valencia នៅតែបណ្ដេញគ្រូរបស់ខ្លួនបាត់
ចន្លោះមិនឃើញ
កាលពីម្សិលមិញ ក្លឹប Valencia បានចេញសេចក្ដីថ្លែងការណ៍មួយស្ដីពីការបញ្ចប់តួនាទីរបស់គ្រូបង្គោលរបស់ខ្លួន លោក Marcelino Garcia Toral។ ខាងក្លឹបមិនបានបញ្ជាក់ពីមូលហេតុក្នុងការបណ្ដេញចេញនោះទេ។
បើតាមសារព័ត៌មាន Marca បានឲ្យដឹងថា មូលហេតុដែលគ្រូបង្គោលនេះត្រូវបានបណ្ដេញចេញគឺ ដោយសារតែលោក មានភាពមិនចុះសម្រុងគ្នាជាមួយមហាសេដ្ឋីសិង្ហបុរីលោក Peter Lim ទាក់ទិននឹងរឿងផ្ទេរកីឡាករ។
យ៉ាងណាមិញ លោក Marcelino បានធានាបាននូវកៅអី UEFA Champions League តាំងពីលោកចូលដឹកនាំនៅឆ្នាំ២០១៧ ព្រមទាំងបានឈ្នះ Barcelona យកពាន Copa del Rey ទៀតផង កាលពីរដូវកាល ២០១៨/១៩។
គ្រូបង្វឹករូបនេះត្រូវបានជំនួសដោយ លោក Albert Celades អតីតជំនួយការគ្រូបង្គោល Real Madrid លោក Julen Lopetegui៕