• 2019-09-12 05:00:21
  • បាល់ទាត់

កប់! ជម្រើស​ជាតិ​ថៃ​ឲ្យ​តែ​ទាត់​ចូល​១​គ្រាប់​ដឹង​តែ​បាន​ជិត​១០​ម៉ឺន​ដុល្លារ​វគ្គ​ជម្រុះ World Cup

  • 2019-09-12 05:00:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជម្រើស​ជាតិ​ថៃ​ទទួល​បាន​ប្រាក់​លើក​ទឹក​ចិត្ត​យ៉ាង​ខ្លាំងក្លា​ពី​សហព័ន្ធ​បាល់ទាត់​របស់​ថៃ និង​ក្រុម​ហ៊ុន​ជា​​ដៃ​គូ​សហការ សម្រាប់​ព្រឹត្តិការណ៍​ជម្រុះ​ World Cup 2022 នេះ។

កាល​ពី​ដើម​សប្ដាហ៍​កន្លង​ទៅ​ថៃ​បាន​យក​ឈ្នះ​​ម្ចាស់​ផ្ទះ​ឥណ្ឌូណេស៊ី ៣-០ ក្នុង​ទីក្រុង​ចាកាតា។ ជ័យជម្នះ​នេះ​ពួក​គេ​ទទួល​បាន​ប្រាក់​លើក​ទឹក​ចិត្ត​៩​លាន​បាត (ជិត​៣០​ម៉ឺន​ដុល្លារ។ តាម​រយៈ​ជំនួយ​ឧបត្ថម្ភ​ ក្រុមហ៊ុន​ ThaiBevសន្យា​ថា ឲ្យ​២​លាន​បាត ខណៈ​សហព័ន្ធ​បាល់ទាត់​ថៃ​ឲ្យ​១​លាន​បាត​ទៀត ​ឲ្យ​តែ​ទាត់​ចូល​មួយ​គ្រាប់)។

នេះ​មាន​ន័យ​ថា​ ប្រសិន​ជម្រើស​ជាតិ​ថៃ​រក​បាន​មួយ​គ្រាប់​ពួក​គេ​ទទួល​បាន​៣​លាន​បាត(ជិត​១០​ម៉ឺន​ដុល្លារ)។ ជ័យជម្នះ​នេះ​បាន​ធ្វើ​ឲ្យ​ថៃ​ឡើង​ឈរ​កំពូល​តារាង​ពូល G ឯ​អារ៉ាប់រួម​នៅ​លេខ​២ ម៉ាឡេស៊ី វៀតណាម​និង​ឥណ្ឌូណេស៊ី​នៅ​លេខ ៣​ ៤និង​៥៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទពេញនិយម